en     km
en     km

នាយករដ្ឋមន្ត្រីថៃថាគ្មានការបោះឆ្នោតឆ្នាំ២០១៨ទេ គឺធ្វើឡើងនៅដើមឆ្នាំ២០១៩

Share

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូចាដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ២០១៤ បាន ឆ្លើយតបទៅនឹងក្រុមបាត់តុករថា គ្មានការបោះឆ្នោតធ្វើឡើងនៅឆ្នាំ២០១៨នេះទេ គឺត្រូវធ្វើឡើង នៅដើមឆ្នាំ២០១៩។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters ដើមដំបូង លោកប្រាយុទ្ធថានឹងមានការបោះឆ្នោតសភា នៅខែវិច្ឆិកាឆ្នាំ២០១៨តែក្រោយមកលោកថា ដោយសារបរិយាកាសមិនទាន់សមរម្យ គឺត្រូវលើកពេល ទៅដើមឆ្នាំ២០១៩។

ការអះអាងរបស់លោកបា្រយុទ្ធបានធ្វើឡើងនៅថ្ងៃទី២៤ឧសភានេះ ជាការឆ្លើយតបនឹង ក្រុមតវ៉ាមួយក្រុមដែលបាននាំគ្នា ប្រមូលផ្ដុំ ដើម្បីរំលឹកខួប៤ឆ្នាំនៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ស៊ីវិលរបស់គណបក្សភឿថៃ ដឹកនាំដោយ លោកស្រីយីងឡាក់។

នៅក្នុងការតវ៉ាដែលប៉ូលិសបានឃាឃាំងការហែរក្បួន ពួកតវ៉ា បានទាមទារឱ្យមានការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយបញ្ចប់ការគ្រប់គ្រងរបស់ពួកយោធា ។ ក្នុងព្រឹត្តិការណ៍ដ៏កម្រនេះ ប៉ូលិសបានឃាត់ខ្លួនបាតុករជាច្រើននាក់ ហើយបានណែនាំអោយបញ្ឈប់ ជាបន្ទាន់៕

 

Share

ព័ត៌មានទាក់ទង

Image