en     km
en     km

លោកគីម ជុងអ៊ុន ទៅជួបមេដឹកចិនជាលើកទី២ មុនជួបលោកដូណាល់ត្រាំ

Share

តាមប្រភពព័ត៌មានរបស់អង់គ្លេស BBC លោកគីមជុង អ៊ុន បានទៅជួបប្រធានាធិបតីចិន ស៊ីជិនភីងជាលើកទី២ ដែលជំនួបនេះធ្វើឡើងនៅខេត្តDalian តំបន់ឆ្នេសមុទ្រ នៃប្រទេសចិន។

ជំនួបមេដឹកនាំប្រទេសមហាមិត្តនឹងគ្នាធ្វើឡើងមុនលោកគីមអ៊ុន​ត្រូវជួបលោកត្រាំនៅចុងខែឧសភា ឬដើមខែមិថុនា។ ជំនួបពិសេសនេះត្រូវបានមើលឃើញថា គឺដូចជំនួបលើកមុនដែរ គឺនៅពេល លោក គីម ជុងអ៊ុន ជូបលោក មូន ចាវអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើឡើងកាលពីថ្ងៃទី ២៧មេសា នៅភូមិយុទ្ធសន្តិភាពប៉ានម៉ុនយ៉ុមដែលត្រូវបានចាត់ទុកជាជំនួបប្រវត្តិសាស្រ្តបាននាំមកនូវលទ្ធផលគួរអោយកត់សម្គាល់។

តាមរយៈជំនួបរវាងលោកគីមជុងអ៊ុននិងលោកស៊ីជីនភីងនាំអោយមានការរំពឹងថា ជំនួបកំពូល ជាមួយត្រាំក៏នឹងមានលទ្ធផលច្រើនដែរទោះជារបៀបវារៈ របស់លោកត្រាំ រំលាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយនោះ។

ស្របពេល លោក គីម ជុងអ៊ុន ជួបលោក ស៊ី ជីនភីង រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីសហរដ្ឋអាមេរិក Mike Pompeo ក៏បានទៅជួបលោក គីម ជុង អ៊ុនដែរនៅថ្ងៃពុធនេះ ដែលជំនួបនេះនាំអោយចំណាប់ខ្មាំងអាមេរិកសញ្ជាតិកូរ៉េខាងត្បូង ៣រូបត្រូវបានដោះលែងអោយត្រឡប់មកផ្ទះវិញ។ ជំនួបនេះ ក៏ជាការត្រួសត្រាយផ្លូវសម្រាប់លោកត្រាំជួបលោក គីម ជុងអ៊ុន ដែរ៕

Share

Image
Image
Image