en     km
en     km

ការបោះឆ្នោតសភាម៉ាឡេស៊ីចាប់ផ្ដើម​តែបក្សធំៗប៉ុណ្ណោះស្ថិតក្នុងកែវភ្នែករបស់អ្នកបោះឆ្នោត

Share

ប្រជាជនម៉ាឡេស៊ី ជិត ១៥លាននាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ផ្ដើមបង្ហាញសិទ្ធិរបស់ពួកគេ ហើយនៅថ្ងៃទី ៩ឧសភា ដែលតាមការស្ទង់មតិមានតែពីរបក្សប៉ុណ្ណោះដែលស្ថិតក្នុងកែវភ្នែករបស់អ្នកបោះឆ្នោត។​ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសមានជាង ៨ពាន់ បានបើកទ្វារតាំងពីម៉ោង ៨ព្រឹក ដោយមានការដាក់កម្លាំងសន្តិសុខការពារយ៉ាងតឹងរឹង។

ការស្ទង់មតិមួយរបស់មជ្ឈមណ្ឌល Merdeka និង Bersih បានបង្ហាញថា បក្សនយោបាយធំៗ គឺបក្សកាន់អំណាចជាតិបារីសាន់ BN ​របស់លោកនាយករដ្ឋមន្ត្រីណាជីព និងបក្សប្រឆាំងរួបរួមដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធា មហាម៉ាត ជាបក្សស្ថិតក្នុងជម្រើសរបស់អ្នកបោះ ឆ្នោត។

អង្គការទាំងពីររំពឹងថា អាត្រាចេញទៅបោះឆ្នោតអាចមានជាង ៨៥ភាគរយ។ ខណៈការបោះឆ្នោតចាប់ផ្ដើមនាយករដ្ឋមន្ត្រីណាជីពបានផ្ញើសារថាការឃោសនាបោះឆ្នោតបានបិទបញ្ចប់ប្រកបដោយសន្តិភាព។ លោកសង្ឃឹមថា ពលរដ្ឋនឹងចេញទៅបានគ្រប់គ្នាៗ។ ចំណែក លោក មហាធា មហាមាត មេដឹកនាំបក្សប្រឆាំង បានទៅបោះឆ្នោតនៅរដ្ឋឡាំងកាវី។

ការបោះឆ្នោតនេះ ស្ថិតក្រោមអ្នកសង្កេតការណ៍បរទេសចំនួន ៩ប្រទេស តែគ្មានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក​ ចូលរួមនោះទេ។

គណៈកម្មាការរៀបចំការបោះឆ្នោត ម៉ឡេស៊ីបាននិយាយថា ប្រទេសដែលបញ្ជូនអ្នកសង្កេតការណ៍ មានប្រទេស Indonesia, Thailand, Cambodia, India, Pakistan, Maldives, Azerbaijan, Kyrgyzstan និង Uzbekistan រួមនឹងអង្គការអន្តរជាតិចំនួន ២៥។

លទ្ធផលបោះឆ្នោត ត្រូវគេរំពឹងថា នឹងបានដឹងជាបណ្ដោះអាសន្ននៅម៉ោង ៥រសៀល ថ្ងៃទី ៩ឧសភានេះ បន្ទាប់ពីការបោះឆ្នោតបានបិទបញ្ចប់នៅទូទាំងប្រទេស៕ 

Share

Image
Image
Image