en     km
en     km

ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គររន្ទៈ

Share

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុកភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ ខណៈដែលពិនិត្យឃើញថា ភ្លៀងនឹងបន្ដធា្លក់រាយប៉ាយស្ទើរទូទាំងពិសេសបណ្ដាខេត្តនៅភាគខាងកើត ដែលជាប់ព្រំដែនប្រទេសវៀតណាម។

ការអំពាវនាវរបស់ក្រសួងដូចនេះ បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុឃើញថា ​ជ្រលងសម្ពាធទាបនៅលើផ្ទៃដី​បាននិងកំពុងបន្ដគ្របដណ្ដប់លើព្រះរាជណាចក្រកម្ពុជា ហើយខ្យល់នៅរយៈកម្ពស់ ១៥០០ ម៉ែត្រ បានចាប់ផ្ដើមបក់មកពីទិនិរតី។

ក្រសួងធនធានទឹកបានជូនដំណឹងឱ្យដឹងទៀតថា ជុំវិញស្ថានភាពអាកាសធាតុបែបនេះ ភ្លៀងនិងបន្ដធ្លាក់រាយប៉ាយលើផ្ទៃប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើន ហើយនិងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងជាថ្មីនៅបណ្ដារាជធានី-ខេត្ត មួយចំនួន ពិសេសនៅតាមតំបន់ទំនាបកណ្ដាល ។

ជុំវិញស្ថានភាពអាកាសធាតុបែបនេះដែរ ក្រសួងក៏សូមឲ្យប្រុងប្រយ័ត្នផងដែរ ចំពោះបាតុកភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ នៅពេលមេឃរកកលភ្លៀង៕

Share

Image
Image
Image