en     km
en     km

សហគ្រិនស្រ្តីស្នើឲ្យរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីអាជីវកម្មខ្នាតតូចនិងមធ្យម

Share

ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាស្នើដល់រាជរដ្ឋាភិបាលឲ្យជួយសម្រួល​លក្ខ​ខ័ណ្ឌប្រាក់កម្ចីសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (SME) ដោយសារវិស័យនេះ ជួបបញ្ហា កង្វះហិរ​ញ្ញ​វត្ថុ។

ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា​លោក​​ស្រី កែវ មុំ និងជាអគ្គនាយិកាក្រុមហ៊ុន​ផលិត​នំស្រួយលីលីមើលឃើញថាអាជីវកម្ម​សហ​គ្រិន​ស្រ្តីកំពុងដំណើរការល្អ តែ​កង្វះហិរញ្ញវត្ថុ​ក្លាយ​ជាឧបសគ្គក្នុងការពង្រីកអាជីវកម្មខ្នាតតូច​និងមធ្យម។ នេះបើតាមទីភ្នាក់ងារសារព័ទ៌មាន AKP។

លោកស្រីបន្ថែមថា ប្រសិនបើធនាគារ SME របស់រាជរដ្ឋាភិបាលលេចជារូបរាងនឹង​ជួយ​សហ​គ្រិន​​ក្នុង​ការ​ពង្រីក​អាជីវកម្ម និងជួយកាត់បន្ថយកង្វះហិរញ្ញវត្ថុផងដែរ។​ ទោះបីយ៉ាងណា​សមា​គមសហគ្រិន​ស្នើ​ឲ្យ​រាជ​រដ្ឋា​ភិបាលជួយសម្រួលលក្ខខ័ណ្ឌ​នានាដល់​សហគ្រិន​ខ្ចី​ប្រាក់ពី​ធនាគារ​​ SME។

ដូចគ្នានេះដែរ លោក គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឲ្យដឹងថា អាជីវកម្ម​របស់​សមាគមលោកកំពុងដំណើរការល្អ​និងមានស្តង់ដារ។ ​ក៏ប៉ុន្តែ​អាជី​វកម្មសមាគម​សហគ្រិន​នេះខ្វះដើមទុនក្នុងការពង្រីកអាជីវកម្ម ព្រោះធនាគារ​តិច​តួចដែលផ្តល់​ប្រាក់កម្ចីដោយ​មិន​ទាម​ទារទ្រព្យបញ្ចំា។ 

បើតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បង្ហាញថា សហគ្រិនប្រិតបត្តិការជាង ៥២ ម៉ឺនសហគ្រាស។ ក្នុងនោះសហគ្រិនធុនតូច និងមធ្យមមានប្រហែលជា ៩៩. ៨ ភាគរយ ហើយវិស័យ​នេះ បានជួយបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ ៧០ភាគរយ៕

 

Share

Image
Image
Image