en     km
en     km

CMACរកឃើញគ្រាប់បែកយក្សធំមួយមិនទាន់ផ្ទុះ នៅក្នុងស្រុកជលគិរីខេត្តកំពង់ឆ្នាំង

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញគ្រាប់បែកទំលាក់ពីយន្ដហោះមួយគ្រាប់ ដែលជាប្រភេទ MK83 មានទំងន់ជាង ៤៥០គីឡូក្រាម នៅក្នុងស្រុកជលគីរី​ ខេត្តកំពង់ឆ្នាំង។ នេះបើតាមឱ្យដឹងពី លោក ហេង រតនា នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០៨ ឧសភា ​នេះ។

តាមយៈការជូនដំណឹងនេះ លោក ហេង រតនា បញ្ជាក់ថា ក្រុមជំនាញមិនទាន់អាចយកចេញ គ្រាប់បែក នេះនៅឡើយទេ ដោយសារត្រូវការកំលាំង ជួយដោះបន្ថែម ព្រោះថា គ្រាប់បែកដែលមានទម្ងន់ជាង ៤៥០គីឡូក្រាមនេះ បានលាក់ខ្លួនជាប់នៅក្នុងថ្មភ្នំ ជាយូរឆ្នាំមកហើយដែលពិបាកធ្វើការ ដោះយកបានភ្លាមៗ។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​បង្ហាញ​របាយការណ៍​ពី​សកម្មភាព​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ឆ្នាំ​២០១៧​នេះ​ ដោយ​ បាន​បោសសម្អាត​ដី​មាន​កប់​គ្រាប់​មីន​ និង​ផ្ទៃដី​ចម្ការ​ដែល​មាន​គ្រាប់​មីន​បាន​ចំនួន​ ៨៦៣៦​ហិច​តា​ ។​ ក្នុង​នោះ​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​គ្រប់​ប្រភេទ​បាន​ចំនួន​ ៣៧៤៤៨​គ្រាប់​។​

​ទន្ទឹម​នឹង​ការ​បង្ហាញ​ពី​របាយការណ៍​សកម្មភាព​ការងារ​ អគ្គនាយក​ស៊ី​ម៉ាក់​ ក៏​បាន​ដាក់​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​កំចាត់​មីន​ឆ្នាំ​២០១៨-២០២៥​ផង​ដែរ​ ដែលមជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ នឹង​ធ្វើការ​បោសសម្អាត​គ្រាប់​មីន​ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ លើ​ផ្ទៃដី​ចម្ការ​ប្រមាណ​ចំនួន​ ១១៦​គីឡូម៉ែត្រ​ក្រឡា​ ជា​ការ​ឆ្លើយ​តប​ទៅ​តាម​សំណើរ​បន្ទាន់ៗ​ចំនួន​ ៩ពាន់​​ ហើយនឹង​អាច​បោសសម្អាត​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធ      ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ ចំនួន​ ៥០០០០​គ្រាប់​៕

 

Share

Image
Image
Image