en     km
en     km

សម្ដេច ហ៊ុន សែន សាទរលទ្ធផលនៃជំនួបមេដឹកនាំកូរ៉េទាំង២ តែបារម្ភពីបរាជ័យក្នុងជំនួបត្រាំនិងគីមជុងអ៊ុន 

Share

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ស្ថានការណ៍លើពិភពលោកនាពេលបច្ចុប្បន្នមានទាំងល្អ និងអាក្រក់ ហើយមានតែព្រឹត្តិការណ៍នៅឧបទ្វីប     កូរ៉េទេ ដែលជាព្រឹត្តិការណ៍ដ៏ល្អបំផុតនៅពេលនេះ។

សម្តេចសង្ឃឹមថា តាមរយៈលទ្ធផលនៃជំនួបរវាងមេដឹកនាំប្រទេសកូរ៉េទាំងពីគីមជុងអ៊ុន និងមូនចែអ៊ិន នឹង លែងមានការព្រួយបារម្ភពីការផ្ទុះឡើងនៃសង្គ្រាមឧបទ្វីបកូរ៉េទៀតហើយ។

សម្តេច នាយករដ្ឋមន្ត្រីបានថ្លែងដូចនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទទី ៣០ ខែមេសា ឆ្នាំ២០១៨ក្នុងពិធី ប្រគល់ វិញ្ញាបនបត្រនិងសញ្ញាបត្រ ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១,៩៦៣នាក់ ក្នុងនោះនារី ៨៧៣នាក់។

ក្នុងពិធីនេះសម្តេច ហ៊ុន សែន បានថ្លែងសារសំខាន់ៗជាច្រើនពាក់ព័ន្ធការអប់រំ ការវិវឌ្ឍន៍ស្ថានការណ៍នៅលើពិភពលោក បញ្ហាអាស៊ានជាពិសេសបញ្ហាលើឧបទ្វីបកូរ៉េដែលមានការកើតសរសើរ លទ្ធផលនៃជំនួបកំពូលរបស់មេដឹកនាំប្រទេសបងប្អូននឹងគ្នានេះ។

បើទោះបីជាយ៉ាងណាសម្តេចនាយករដ្ឋមន្ត្រី នៅតែបង្ហាញការព្រួយបារម្ភថា តើនៅពេលមានការជួបចរចារវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង អាចនឹងជះឥទ្ធិពលដល់ការបង្រួបបង្រួមឧបទ្វីបកូរ៉េដែរឬទេ ដោយសារតែអាមេរិកដាក់លក្ខខ័ណ្ឌអោយកូរ៉េខាងជើង រំលាយអាវុធនុយក្លេអ៊ែរ។​  

ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទស្សន៍ទាយថា ជំនួបមេដឹកនាំអាមេរិក និងមេដឹកនាំកូរ៉េ គឺសហរដ្ឋអាមេរិកអាចនឹងទាមទារឲ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពផលិតអាវុធនុយក្លេអ៊ែរ ហើយកូរ៉េខាងជើងនឹងមានការទាមទារឲ្យអាមេរិកដកកងទ័ពពីកូរ៉េខាងត្បូង។សម្ដេចថា ការទាមទារនេះ អាចនឹងនាំឲ្យមានការមិនត្រូវគ្នា។

ទាក់ទិន រឿងប្រទេសកូរ៉េនេះ  សារព៏ត៌មានជប៉ុន Japan Today បានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង នឹងបិទការដ្ឋានអាវុធនុយក្លេអ៊ែរនៅក្នុងខែឧសភានេះហើយ ដោយបើកអោយក្រុមអធិការកិច្ច អង្គការសហប្រជាជាតិមកពិនិត្យដែរ។​

លោកត្រាំនិងលោកគីមជុងអ៊ុន មានគំរោងជួបគ្នានៅចុងខែឧសភា ឬដើមខែមិថុនា។ លោកត្រាំក៏បានសាទរលោកគីមជុងអ៊ុន សន្យាលែងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនេះដែរ។តែលោកត្រាំ បានព្រមានថា បើការចរមិនឈានដាក់លុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរនោះទេ គឺលោកនឹងដើរចេញពីកិច្ចប្រជុំនេះភ្លាម។

រយៈពេលមួយឆ្នាំនៅឆ្នាំ២០១៧ គឺសឹងតែផ្ទុះសង្រ្គាមទៅហើយ នៅលើឧបទ្វីបកូរ៉េ ព្រោះតែកូរ៉េខាងជើងបានបាញ់កាំជ្រួចអន្តរទ្វីប ជាញឹកញាប់ បានធ្វើអោយអាមេរិក បញ្ជូននាវា ចម្បាំងធំៗចំនួបបីគ្រឿងរបស់ខ្លួន នាវាពិឃាតនិងនាវាមុជទឹក យន្តហោះចម្បាំងទំនើបៗ បានដាក់ពង្រាយ រូចហើយ នៅសមុទ្រកូរ៉េ ដោយរង់ចាំវាយប្រហារកូរ៉េខាងជើងតែប៉ុណ្ណោះ គឺអោយតែក្រុងព្យុងយ៉ាងបាញ់ កាំជ្រួចលើមូលដ្ឋានកងទ័ពអាមេរិកនៅកោះហ្គាំ ដែលស្ថិតនៅសមុទ្រជប៉ុន៕   

 

Share

Image
Image
Image