en     km
en     km

ស្ថានទូតអាមេរិក៖ ការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញពីកម្ពុជាស្ថិតក្រោមលក្ខខ័ណ្ឌ

Share

អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក David Josar បានចម្លងជូនសេចក្ដីជូនដំណឹងរបស់សេតមានមកអោយវិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា​តាមតាមរយៈសារអេឡីចត្រូនិចនៅរសៀលថ្ងៃអង្គារទី ២៤មេសានេះថា កាលពីថ្ងៃទី២៣មីនា ឆ្នាំ២០១៨  លោកប្រធានាធិបតី បានចុះហត្ថលេខា រំលឹកឡើងវិញ អំពីការផ្ដល់ ការអនុគ្រោះលើប្រព័ន្ធពន្ធទូទៅ (GSP) ដែល ជាកម្មវិធីផលប្រយោជន៍ ពាណិជ្ជកម្ម ទូទាំងពិភពលោក ។ GSP មានគោលដៅ ជួយដល់ប្រទេស ដែលមានប្រាក់ចំណូលទាប ហើយសំដៅ ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះផង។

ដោយឡែក ប្រទេសកម្ពុជា បាននាំចូលទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់៣ពាន់លានដុល្លារ គិតមកដល់ ឆ្នាំ ២០១៧ ដែលធ្វើអោយកម្ពុជា ក្លាយជា ដៃគូនាំទំនិញទៅអាមេរិកដ៏ធំមួយ។

កម្មវិធី GSP ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយអភិវឌ្ឍ វិស័យឧស្សាហកម្មកម្ពុជា មានដូចជា សម្លៀកបំពាក់ កង់ សម្ភារៈគ្រឿងយន្ត ជលផល ប៉ុន្តែ ស្ថិតនៅក្រោម លក្ខខណ្ឌ  GSP។

ក្នុងន័យនេះ សហរដ្ឋអាមេរិក មានមោទនភាព ដែលអ្នកផលិតនៅកម្ពុជាក្លាយជាដៃគូ ជាមួយសហរដ្ឋអាមេរិក។

តែជាមួយគ្នានេះ សហរដ្ឋអាមេរិក បញ្ជាក់ថា ដើម្បីអនុវត្តប្រព័ន្ធGSP អោយទទួលបានការគាំទ្រទៀតនោះ គឺដៃគីពាក់ព័ន្ធ ត្រូវប្រកាន់ខ្ជាប់ ស្តង់ដាការងារ ត្រឹមត្រូវ ដោយឆ្លើយតប ការពារសិទ្ធបញ្ញា ។ ក្នុងន័យនេះ សហរដ្ឋអាមេរិកនឹងបន្តឃ្លាំមើលកម្ពុជា ធានាអោយបាននូវ លក្ខខណ្ឌមួយចំនួន ក្រោមប្រព័ន្ធGSP ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២០ ខែមេសាកន្លងមកនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់បន្តឡើងវិញនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ហៅកាត់ថា GSP កាលពីថ្ងៃទី២៣ ខែមីនាកន្លងមកនេះ ដោយមានសុពលភាពរហូតដល់ចុងឆ្នាំ២០២០ខាងមុខ។

ក្នុងលិខិតដដែលនោះ ក្រសួងពាណិជ្ជកម្មបានប្រាប់ទៅដល់ក្រុមហ៊ុនឯកជននានាដែលនាំផលិតផលទៅកាន់អាមេរិកនោះ ឲ្យទៅដកប្រាក់ពន្ធវិញនៅមុនថ្ងៃទី១៩ ខែកញ្ញាខាងមុខ បន្ទាប់ក្រុមហ៊ុនទាំងនោះ បានបង់ប្រាក់ពន្ធចាប់ពីដើមខែមករាឆ្នាំនេះមក។

សហរដ្ឋអាមេរិក បានសម្រេចបិទទិដ្ឋាការ លើមន្តី្រកម្ពជា ហើយ ជាមួយអាមេរិកអះអាងថា កំពុង ពិចារណា ការបង្កកទ្រព្យសម្បត្តិមួយចំនួន របស់មន្ត្រីកម្ពុជា ករណីរំលាយបក្សប្រឆាំង។ សហរដ្ឋអាមេរិក បានទាមទារឲ្យកម្ពុជា ធ្វើឲ្យមានប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ។ 

តែបែបនេះ​ក្តី បក្សកាន់អំណាចនៅកម្ពុជា បានអះអាងថា ប្រជាធិបតេយ្យកម្ពុជាមិនបានស្លាប់ ដូចការអះអាងរបស់សហរដ្ឋអាមេរិកនោះទេ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង