en     km
en     km

ព្រះមហាក្សត្រទទូចអោយមានការបង្រួបបង្រួមផ្សះផ្សាជាតិខណៈការបោះជិតចូលមកដល់

Share

នៅព្រឹកថ្ងៃទី២៣មេសានេះ គឺជាការប្រជុំព្រឹទ្ធសភាដំបូងបន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃ២៥កុម្ភៈ ដោយអាសនៈចំនួន៥៨បានទៅលើ គណបក្សប្រជាជនកម្ពុជា។ ចំណែកគណបក្ស ហ៊្វុន ស៊ីន ប៉ិច ដឹកនាំដោយអតីតសហនាយករដ្ឋមន្ត្រី គឺសម្ដេចក្រុមព្រះ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជាដែលចូលរួមប្រកួតដែរនោះ ដោយមិនទទួលបានអាសនៈអ្វីទេ។

ការប្រជុំព្រឹទ្ធសភាជាដំបូងនេះ ធ្វើឡើងក្រោមព្រះអធិបតីភាពនៃព្រះមហាក្សត្រ។ ក្នុងពិធីនេះ ព្រះអង្គមានបន្ទូលសុំអោយមានការឯកភាពជាតិ។ ការទទូចរបស់ព្រះមហាក្សត្រ ចំពេលបក្សសង្រ្គោះជាតិជាបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយ។

លោកសេរីវឌ្ឍនៈ ជូនសេចក្ដីរាយការណ៍បន្ថែម ៖

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃកម្ពុជា បានយាងបើកសម័យប្រជុំដំបូងនីតិកាលទី ៤ នៃព្រឹទ្ធិសភា នៅព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨ នាវិមានព្រឹទ្ធសភាដែលក្នុងពិធីនោះព្រះអង្គបានទទូចសុំអោយមាន«ការបង្រួបបង្រួមផ្សះផ្សាជាតិ»

សំឡេងព្រះមហាក្សត្រ៖ 

ព្រះមហាក្សត្របានអំពាវនាវឲ្យមានឯកភាពជាតិនេះ ខណៈដែលវិវាទនយោបាយនៅកម្ពុជា ត្រូវបានគេមើលឃើញថា នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ បន្ទាប់បក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាត្រូវរំលាយ ហើយអន្តរជាតិគំរាមដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ ការអំពាវនាវរបស់ព្រះអង្គ ក៏ស្របពេល ប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈ រៀបចំការបោះឆ្នោតសភា នីតិការទី៦ នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ ដែលមិនរំពឹងថាគណបក្សសង្រ្គោះជាតិ មានវត្តមានក្នុងការបោះឆ្នោតថ្នាក់ជាតិនេះទេ។

ក្នុងឱកាស សម័យប្រជុំព្រឹទ្ធសភា ព្រះមហាក្សត្រមានបន្ទូល ដោយអំណរសាទរដ៏កក់ក្តៅ ថ្វាយនិងជូនសមាជិក សមាជិកា ព្រឹទ្ធសភាទី៤ នាំមកនូវរួបរួមសាមគ្គីភាពគ្នា ដើម្បីបំពេញនូវតួនាទី ក្នុងស្ថាប័ននីតិបញ្ញាតិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យអំណាចរដ្ឋមានតុល្យភាព និងប្រព្រឹត្តិបានល្អប្រសើរ សំដៅការពារមូលដ្ឋានគ្រឹះ នៃរដ្ឋធម្មនុញ និងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ព្រះអង្គបានមានព្រះរាជបន្ទូលថាព្រឹទ្ធសភាត្រូវធានាភាពយុត្តិធម៌ និង គោរពសិទ្ធិមនុស្សដើម្បីរក្សាឲ្យបាន នូវភាពសុខដុមរមនា នៅក្នុងសង្គម ។
ព្រឹទ្ធសភា អាណត្តិថ្មីនេះ មាន៦២អាសនៈ ។៥៨អាសនៈ ជ្រើសតាំងចេញពីអង្គបោះឆ្នោត នៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសជិកសភា។ ចំណែកឯ៤រូបទៀតត្រូវបាន ជ្រើសតាំងពីព្រះបរមរាជវាំង២រូបហើយពីរូបទៀតពីសមាជិករដ្ឋសភា ៕

 

Share

ព័ត៌មានទាក់ទង

Image