សភានៃប្រទេសម៉ាឡេស៊ីត្រូវបានរំលាយហើយ នៅថ្ងៃ សុក្រ ទី៧មេសានេះ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបោះឆ្នោតសភានីតិកាលទី ១៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤សីហាឆ្នាំ២០១៨។
លោក ណាជីព រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា ការរំលាយសភានៅពេលនេះធ្វើឡើងតាមច្បាប់របស់ប្រទេស ហើយសង្ឃឹមថា គណបក្ស UMNO នឹងបន្តឈ្នះឆ្នោតមួយអាណត្តិទៀត។
គណបក្ស UMNO បានដឹកនាំប្រទេសតាំងពីឆ្នាំ១៩៥៧ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យភាពពីអាណានិគមអង់គ្លេស។
គណបក្សនេះ បានជ្រុះអាសនៈជាបន្តបន្ទាប់ ចាប់តាំងពីអាណត្តិតទី១២ ។
អ្នកសង្កេតការណ៍ ព្រមានថានៅក្នុងការបោះឆ្នោតសភាលើកនេះ បក្សUMNO អាចនឹងជ្រុះអាសនៈទៀតហើយអាចចាញ់ឆ្នោតតែម្ដង ព្រោះលោកណាជិពមានអាស្រូវជាច្រើនកើតឡើងជាពិសេសសង្ស័យថាជាប់ពាក់ព័ន្ធការផ្ទេរប្រាក់ជិត ៧០០លានដុល្លារ ពីធនាគារ1MDB។
បក្សប្រឆាំងរួបរួមនៅពេលនេះដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីមហាធាមហាមាដដែលជាអ្នកនយោបាយមានប្រប្រជាប្រិយភាពបំផុត៕ ប្រភព:CNA