តុលាការកំពូលនៃប្រទេសប្រេស៊ិលដាក់ឱសានវាទដល់ម៉ោងប្រាំរសៀលនៅថ្ងៃសុក្រនេះ ដើម្បីឱ្យលោក Luiz Inacio Lula da Silva ចូលខ្លួនទៅពន្ធនាគារ បើពុំនោះទេនឹងប្រឈមមុខនឹងការចាប់ខ្លួន។
តាមបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW លោក្យ Luiz Inacio Lula da Silva ត្រូវកាត់អោយមានទោស១២ឆ្នាំ ក្រោមបទចោទប្រព្រឹត្តអំពើពុករលួយ។
ជាការពិត លោក Luiz ត្រូវបាននាំខ្លួនទៅឃុំខ្លួនក្នុងពន្ធនាគារតាំងពីខែកក្កដាឆ្នាំ២០១៧ ប៉ុនតែសុំតុលាការពន្យារពេល ការកាត់ក្ដីប្រឆាំងរូបលោក។
ប្រសិនបើ លោក Luiz Inacio Lula da Silva ត្រូវដាក់អោយស្ថិតក្នុងពន្ធនាគាររយៈ១២ ឆ្នាំ ដល់ពេល ចេញពីគុកវិញគឺលោកត្រូវមានអាយុ ៨៤ឆ្នាំ។
ករណីសំណុំរឿងប្រឆាំងលោក Luiz គឺដូចគ្នានឹងករណីរបស់លោកស្រីអតីតប្រធានាធិបតី Dilma Rousseff ដែលបានកាត់ទោសរួចហើយករណីបន្លំប្រាក់ពាក់ព័ន្ធនឹងការជួលដីរដ្ឋទៅអោយក្រុមហ៊ុនសំណង់មួយមកពីប្រទេសអាហ្សង់ទីន៕
Post Views: 402