តាមបណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺម៉ង់DW ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានណែនាំមន្រ្តីពាណិជ្ជកម្មរបស់ខ្លួន អោយរៀបចំតារាងពន្ធថ្មីលើទំនិញនាំពីប្រទេស ដែលមានរហូតដល់ទី ១៣០០ ដោយបង្កើន ប្រាក់ពន្ធលើទំនិញ អាចកើនបាន១០០ពាន់លានដុល្លារអាមេរិក។
នេះជាការរលកនៃការផ្ទុះសង្រ្គាមពាណិជ្ជកម្មយ៉ាងពិតប្រាកដ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ កាលពីដើមសប្ដាហ៍នេះ ចិនបានបង្កើនពន្ធលើទំនិញនាំចូលពីអាមេរិកនូវចំនួន ១២៨ប្រភេទដោយកើនប្រាក់ពន្ធបាន៣០ពាន់លានដុល្លារ។
ឆ្លើយតបនឹងអាមេរិក ចិនបានគំរាមថានឹងអូសករណីនេះទៅកាន់ អង្គការពិជណិជ្ជកម្មពិភពលោក តែអាមេរិកស្វាគមន៍ជានិច្ច។
លោកដូណាល់ត្រាំបានណែនាំមន្ត្រីពាណិជ្ជកម្មរបស់ខ្លួនថា ត្រូវអនុវត្តអោយបាន ការដាក់សម្ពាធលើប្រទេសចិន ដែលធ្វើឱ្យចិនគោរពកម្មសិទ្ធិបញ្ញាបានទៀងទាត់ឡើងវិញ៕
Post Views: 242