en     km
en     km

ADB៖ ការវិនិយោគផ្ទាល់ពីបរទេស ក្នុងមហាអនុតំបន់ទន្លេមេគង្គ កើនឡើង ១០ ដង

Share

ក្រុងភ្នំពេញ៖  កិច្ចប្រជុំមហាអនុតំបន់ទន្លេមេគ្គង្គ(GMS) នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នាទីក្រុង ហាណូយ ប្រទេស វៀតណាម។ ស្របពេលនេះ លោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញសេចក្តីថ្លែងការ នៅថ្ងៃទី ២៩ ខែមីនា នេះ ដោយបង្ហាញពីវឌ្ឍនភាពគួរឲ្យភ្ញាក់ផ្អើល នៃការវិវឌ្ឍន៍ក្នុងតំបន់ទន្លេមេគង្គ ក្នុងរយៈពេលមួយភាគបួន ទសវត្សន៍កន្លងមកនេះ។

ស្តាប់សំឡេង លោក សេរីវឌ្ឍនះ ៖ 
 

សេចក្តីថ្លែងការណ៍របស់ប្រធានធនាគារADB បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស មកក្នុងមហាអនុតំបន់នេះ បានកើនឡើងដល់ទៅ ១០ ដង ដោយពាណិជ្ជកម្មរវាងប្រទេសនានា ក្នុងតំបន់នេះ បានកើនឡើងពី ៥ ពាន់លានដុល្លា រហូតដល់ជាង ៤១៤ ពាន់លានដុល្លា។ ប៉ុន្តែអនុតំបន់នេះប្រឈមនឹងបញ្ហាមួយចំនួនដែលបានបន្ទុចបង្អាក់ដល់ការសម្រេចនូវវិបុលភាពសង្គម។

សេចក្តីថ្លែងការណ៍បានបង្ហាញថា កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ រវាងប្រទេសដែលជាសមាជិកទាំង ៦ ក្នុងនោះមានដូចជា កម្ពុជា ឡាវ ចិន មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៩២ នេះ កម្មវិធីនេះបានបង្កើតវេទិការមួយ សម្រាប់ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ដោយមានការគៀងគរថវិការជិត ២១ បាន់លានដុល្លារ សម្រាប់គំរោងហេដ្ឋរចនាសម្ព័នដែលត្រូវបានចាត់ទុកជាអាទិភាពទី១។

បន្ថែមពីនេះ ទៀត ប្រទេសក្នុងតំបន់នេះ បានយល់ស្របទៅតាមការបេ្តជ្ញាចិត្ត ដែលត្រូវបានដាក់ចេញក្រោមគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព និង កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

កំណើនសេដ្ឋកិច្ច ដែលកំពុងមានសំទុះយ៉ាងខ្លាំង នៅអាស៊ីខាងត្បូង ក៏ជាកត្តាមួយធ្វើឲ្យកំណើនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍កើនឡើងផងដែរ ស្របពេលដែលប្រមុខដឹកនាំនៃប្រទេស GMS ជួបប្រជុំគ្នា ដើម្បីកំណត់ពីទិសដៅអនាគតនៃកម្មវិធីនេះ ដែលជាពេលវេលាយ៉ាងល្អក្នុងការបង្កើតគំនិតផ្តួចផ្តើមថ្មីៗ ឆ្លើយតបចំពោះតម្រូវការរបស់មហាអនុតំបន់។

គោលដៅទី១ គឺការបង្កើនទំនាក់ទំនង ដោយសាងសង់ផ្លូវថ្មី ប្រវែង ១០.០០០ គម និងខ្សែបណ្តាញបញ្ចូនអគ្គីសនីចែកចាយប្រមាណ ៣០០០ គម ។  បណ្តាញគមនាគមន៍ទាំងនេះ ត្រូវបានកែលម្អរប្រែក្លាយ ក្នុងគោលបំណងលើកកំពស់ការតភ្ជាប់ទំនាក់ទំនងរវាងប្រទសនីមួយៗ ក្នុងតំបន់។

សូមបញ្ជាក់ថា ប្រទេស ទាំង ៦ ក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ រួមមានកម្ពុជា ឡាវ ចិន ថៃ មីយ៉ាន់មា និង វៀតណាម។ កម្មវិធីនេះ បានប្រែក្លាយអាស៊ីអាគ្នេយ៍ឲ្យងើបផុតពីការរុំជិតនៃភាពក្រីក្រតាមរយៈ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការបង្កើនការនាំចេញកសិផល និង ការលើកម្ពស់ មហាអនុតំបន់ទន្លេមេគង្គ ឲ្យក្លាយជាទិសដៅទេសចរណ៍តែមួយ បន្ទាប់ពីអនុតំបន់នេះ បានទទួលភ្ញៀវទេសចរណ៍ ៦០ លាននាក់ក្នុងឆ្នាំ ២០១៦ ដែលជាចំនួនមួយមិនធ្លាប់មាន៕

Share

Image
Image
Image