en     km
en     km

ស៊ីជីនភីង៖ប្រព័ន្ធគ្រប់គ្រង បែបកុម្មុយនិស្ត គឺជាអាយុជីវិតប្រទេសចិន

Share

ប្រធានាធិបតី ចិនស៊ីជីនភីងដែលត្រូវសភាបើកសិទ្ធិអំណាចឱ្យ ដឹកនាំប្រទេសអស់មួយជីវិត បាន ថ្លែងនៅចំពោះមុខ គណៈប្រតិភូតំណាងប្រជាជនថា ប្រទេសចិន មិនអាចរីកលូតលាស់បានដោយរឹងមាំទេទោះបីប្រព័ន្ធគ្រប់អ្វីមកជំនួសក៏ដោយ ក្រៅពី ប្រព័ន្ធគ្រប់គ្រងសង្គមនិយម ។

តាមបណ្ដាញ ផ្សាយព័ត៌មានBBC ការថ្លែងរបស់ លោកប្រធានាធិបតី ចិនស៊ីជីនភីង​ធ្វើឡើងនៅក្នុងពិធី បិទបញ្ចប់ កិច្ចប្រជុំសភាប្រជាជនប្រចាំឆ្នាំ របស់បក្សកុម្មុយនិស្តចិននៅ ថ្ងៃអង្គារទី២០មីនានេះ។

ក្នុងឱកាសនេះ លោកស៊ី បានដាក់ចុះនូវ ទស្សនៈ វិស័យដែលជាមហិច្ឆតា នាំឱ្យចិន បន្តជារដ្ឋមួយ ដ៏អស្ចារ្យ និងជឿនលឿន។ លោកបញ្ជាក់ថា តាមកត្តាប្រវត្តិសាស្ត្រ មានតែប្រព័ន្ធគ្រប់គ្រងសង្គមនិយមមួយទេអាចសង្រ្គោះប្រទេសចិនបាន។

ចំពោះការឯកភាពជាតិវិញ ប្រធានាធិបតី ស៊ី បាននិយាយថា ចិនប្រឆាំងដាច់ខាត ក្រុមណាមួយដែល ប៉ុនប៉ងបំបែករដ្ឋ ។ តែការលើកឡើងរបស់លោកស៊ី គឺជាការសំដៅទៅរកអាជ្ញាកោះតៃវ៉ាន់ ដែលបច្ចុប្បន្ននេះ ជាផ្នែកមួយនៃប្រទេសចិនមែន តែមានរដ្ឋអំណាចដាច់ដោយឡែក។ ការព្រមានរបស់លោកស៊ី តែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពី អាមេរិក អនុម័តយុទ្ធសាស្រ្តថ្មីមួយ ដោយលើកទឹកចិត្ត ឱ្យសេតវិមាន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់កោះតៃវ៉ាន់ ដើម្បីសិក្សាបន្ថែម អំពីសេចក្ដីត្រូវការរបស់ដែនដី កោះមួយនេះ។

អាមេរិកនិងកោះតៃវ៉ាន់មិនមានចំណងទាក់ទងការទូតនឹងគ្នាទេ តែប្រទេសនេះ មានទំនាក់ជាមួយគ្នាយ៉ាងខ្លាំងស្ទើរគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ។ ដោយចាត់ទុកថា កោះតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួន  ក្រុងប៉េកាំង គំរាម លុកលុយ កាន់កាប់កោះនេះ បើកោះតៃវ៉ាន់ ហ៊ាន ប្រកាសថាខ្លួនជារដ្ឋឯករាជ្យ មែននោះ។

តែជាមួយគ្នានេះ លោក ស៊ីជិនភីង សង្កត់ថា ចិនជារដ្ឋមួយមានសក្ដានុពលខ្លាំង លុះត្រាតែចិន នៅមានរដ្ឋប្រមូលផ្ដុំក្រោមប្រព័ន្ធសង្គមនិយម ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង