ភ្នំពេញ៖អ្នកជំនាញសត្វព្រៃព្រមានថា សត្វខ្លារខិន នៅឥណ្ឌូចិនចាប់ផ្ដើមទៅរកការរលាយផុតពូជហើយ ដោយស្នាដៃរបស់មនុស្ស។ ការព្រមានរបស់អ្នកអភិរក្សសត្វព្រៃធ្វើបន្ទាប់ពីមានការស្រាវជ្រាវមួយរបស់អង្គការសត្វព្រៃអន្តរជាតិរកឃើញថាខ្លារខិននៅកម្ពុជានិងប្រទេសពីរទៀតនៅតែ២៨ភាគរយប៉ុណ្ណោះ។
ការសិក្សាថ្មីមួយបង្ហាញថាការបន្តពូជចំនួនសត្វខ្លារខិនចុងក្រោយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាកំពុងជួបហានិភ័យឆាប់រហ័សនៃដំណើរទៅរកការផុតពូជដោយសារចំនួនសត្វប្រភេទនេះបានធ្លាក់ចុះគួរឲ្យភ្ញាក់ផ្អើលរហូតដល់៧២ភាគរយអំឡុងពេស៥ឆ្នាំមកននេះ។វត្តមានខ្លារខិនសេសសល់ចុងក្រោយនៅក្នុងតំបន់ភាគខាងកើតឥណ្ឌូចិនដែលមាននៅប្រទេសកម្ពុជា ឡាវនិងវៀតណាម។
របាយការណ៍នេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រព័ត៌មានរបស់អង្គការវិទ្យាសាស្ត្រសង្គមបើកទូលាយនៅដើមខែមីនានេះដោយក្រុមសិក្សាស្រាវជ្រាវដោយអង្គការសម្ព័ន្ធអភិរក្សសត្វព្រៃនិងអង្គការPantheraនៃសាកលវិទ្យាល័យ Oxfordនិងអង្គការអភិរក្សសត្វព្រៃពិភពលោក អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា សារមន្ទីប្រវត្តិសាស្ត្រធម្មជាតិនិងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់និងនេសាទក្នុងប្រទេសកម្ពុជា។
ការសិក្សានៅតំបន់វាលទំនាប់ភាគខាងកើតប្រទេសកម្ពុជាបានបង្ហាញថាការប្រមូលផ្តុំខ្លារខិនទាបបំផុតនៅក្នុងតំបន់អាស៊ីដែលមានវត្តមានខ្លាមួយគតក្នុងដង់ស៊ីតេ១០០គីឡូម៉ែត្រការ៉េ។របាយការណ៍នេះបញ្ជាក់ថាការប្រមាញ់សត្វព្រៃនិងការដាក់អន្ទាក់ ការជួញដូរសត្វព្រៃខុសច្បាប់និងបរិភោគសត្វព្រៃនាំឲ្យរកឃើញពីការធ្លាក់យ៉ាងខ្លាំងនៃចំនួនសត្វខ្លាប្រភេទនេះ។
ក្រៅពីលទ្ធផលដ៏គួរភ្ញាក់ផ្អើលនេះអ្នកវិទ្យាសាស្ត្របានក៏មានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៃការរកឃើញថាខ្លារខិនចាប់សត្វគោព្រៃជាអាហារដែលមានទំងន់ជាង៨០០គីឡូក្រាម។សត្វខ្លារខិនឈ្មោលបានកំណត់គោលដៅក្រុមសត្វមានមាឌធំជាចំណីដែលត្រូវបានគេស្គាល់ថាចំណី របស់សត្វខ្លាមាឌធំនិងទំនង់ធ្ងន់ជាងសត្វខ្លារខិនច្រើនជាង៥ដងដែលចំណីរបស់សត្វខ្លារខិនមានទំងន់ជាមធ្យម៥០០គីឡូក្រាម។អ្នកវិទ្យាសាស្ត្រ ជឿថានេះជាជម្រើសថ្មីនៃចំណីរបស់ខ្លា។
គេប៉ាន់ប្រមាណថាខ្លារខិនវ័យជំទង់បង្កកំណើតក្នុងតំបន់ឥណ្ឌូចិនមានជាង១០០០ក្បាល់។ខ្លារខិនក្នុង វ័យបន្តពូជរស់នៅភាគខាងកើតកម្ពុជាចន្លោះពី២០ទៅ៣០ក្បាលដែលជាក្តីសង្ឃឹមចុងក្រោយសម្រាប់អនាគតរបស់ខ្លានៅឥណ្ឌូចិនភាគខាងកើត។
ការជួញដូរសាច់សត្វព្រៃនិងការជួញដូរសត្វព្រៃខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្លាក់ចុះសត្វជាចំណីខ្លាជាការគំរាមកំហែងដល់សត្វខ្លារខិននៅអាស៊ីនិងជុំវីញពិភពលោក។
ការសិក្សាថ្មីនេះរកឃើញថាអន្ទាក់រាប់ពាន់ដាក់នៅព្រៃកម្ពុជាដើម្បីសត្វជ្រូកព្រៃនិងក្តាន់សម្រាប់ផ្គត់ផ្គង់ នៅលើទីផ្សារ។ជាអកុសលអន្ទាក់ទាំងនោះប៉ះពាល់ជាអវិជ្ជមានដល់សត្វព្រៃជាច្រើនរួមទាំងខ្លារខិនដែល ត្រូវបានចាប់និងលក់ទៅឲ្យឈ្មួញខុសច្បាប់។
ជាពិសេសតួលេខសត្វខ្លាធ្លាក់ចុះដោយសារ ការប្រម៉ាញ់ស្បែកខ្លារខិននិងផ្នែករាងកាយត្រូវបានគេចង់បានជានិមិត្តសញ្ញាឋានៈនិងជាឱសថបុរាណក្នុងតំបន់អាស៊ីដែលលក់តាមរយៈអ្នកជួញដូរសត្វព្រៃខុសច្បាប់។
នៅថ្ងៃសៅរ៍ទី៣ ខែ មីនានេះ ជាទិវាសត្វព្រៃពិភពលោក។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងដោយសហការជាមួយ អង្គាការPantheraដោយមានផ្ទាំងបដាដ៏ធំនៃសត្វខ្លាដែលសំដៅដើម្បីជួយសង្គ្រោះសត្វខ្លាធំដូចជាខ្លារខិនឥណ្ឌូចិនជាដើម។
ក្រុមអភិរក្សធនធានធម្មជារបស់ក្រសួងបរិស្ថាននិងអង្គការសហគមអភិរក្សសត្វព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាបានរឹបអូសអន្ទាក់ជាង៥០០ខ្សែរនិងម៉ាស៊ីនអាឈើជាង៨០គ្រឿងនិងកាំភ្លើងកែច្នៃ៦ដើមនៅក្នុងឆ្នាំ២០១៧។
លោក ម៉ៅ ឃៀន ជាអ្នកដាក់កាមារ៉ាស្វ័យប្រវត្តដើម្បីថតសត្វព្រៃមកពីអង្គការសហគមអភិរក្សសត្វព្រៃ(wcs)ឲ្យដឹងថាលោកធ្លាប់បានថតជាប់ខ្លារខិនម្តងនៅក្នុងចន្លោះឆ្នាំ២០១១និងឆ្នាំ២០១៣ដែលមានវត្តមាននៅក្នុងដែនជម្រកព្រៃព្រះរកាក្នុងខេត្តព្រះវិហារ។លោកបន្តថានៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមដាក់កាមារ៉ាថតសត្វព្រៃរបស់លោកនៅភាគខាងកើតប្រទេសពុំទាន់ថតជាប់ប្រភេទសត្វខ្លារធំនេះទេ។ប៉ុន្តែលោកជឿថាខ្លាប្រភេទនេះនៅមានវត្តមាននៅកម្ពុជា។
លោក ម៉ៅ ឃៀន៖«យើងមិនដែលជួបខ្លារខិនប៉ុន្តែប្រហែលជាវានៅតែមានព្រោះដូចខ្ញុំថាយើងដាក់Camera Trip វានៅខ្វះចន្លោះយើងអត់បានដាក់ក្នុងតំបន់វាជាប់លើកមុន។ម្យ៉ាងទៀតវានៅថ្មីដែរពីឆ្នំា២០១១ ២០១២រហូតមកដល់ឥឡូវ។»
លោកម៉ៅ ឃៀន បន្ថែមថាក្រុមរបស់លោកបានថតជាប់សត្វព្រៃជាច្រើនប្រភេទដូច សត្វឈ្លូស ជ្រូកព្រៃ ក្តាន់ ប្រើសជាដើម នៅតែសម្បូរក្នុងតំបន់ព្រៃការពារ។
តែយ៉ាងណា ក៏ដោយ អ្នកអភិរក្សព្រៃ តែងតែរងការគំរាមកហែង ។ ជាស្ដែងកាលពីយប់ថ្ងៃទី៣១មករា វិរៈជនការពារនិងអភិរក្សធនធានធម្មជាតិ៣ត្រូវបានគេបាញ់សម្លាប់អំឡុងពេលល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃកែសីម៉ាខេត្តមណ្ឌលគីរី។អ្នកការពារធនធានធម្មជាតិទាំងនោះ ពួកគេ ជាមន្ត្រីរបស់អង្គការWCS មន្ត្រីបរិស្ថាននិងមន្ត្រីកងរាជអាវុធហត្ថ៕