រដ្ឋាភិបាលប្រទេសបង់ក្លាដេសបាន កោះហៅ ឯកអគ្គរដ្ឋទូតភូមាមកព្រមានពីការបង្កជម្លោះ តាមព្រំដែន ដែលកងទ័ពភូមាបានចល័តគ្រឿងសព្វាវុធ មកដាក់តាំងក្រោមលេស បោសសំអាតក្រុមភេរវកម្ម នៃសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា។
ក្រសួងការបរទេស បង់ក្លាដេសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថាវត្តមានទ័ពភូមានៅតាមព្រំដែនដែលមានគ្រឿងសព្វាវុធធំៗទៀតផង គឺជាសញ្ញាបំភិតបំភ័យ ហើយ មិនត្រូវបន្តទុកវត្តមានទៀតនោះទេ។
លោកChurches Alam រដ្ឋមន្ត្រីការបរទេសស្ដីទីនៃប្រទេសបង់ក្លាដេសបានប្រាប់ឯកអគ្គរដ្ឋទូតភូមា លោកLwin Oo ថាវត្តមានកងទ័ពភូមាអាចធ្វើឱ្យមានភាពភ័ន្តច្រឡំហើយ បង្កភាពតានតឹង។ លោកបានប្រគល់លិខិតតវ៉ា ទៅអោយលោកLwin Oo ដោយស្នើឱ្យដកទ័ពភូមាត្រឡប់ទៅក្រោយវិញ។
តាមប្រភពដដែល សហគមន៍រ៉ូហ៊ីងយ៉ាង ជាង៥ពាន់នាក់រត់ទៅតាមព្រំដែន ដោយបង់ជំរុំនៅដំបន់នោះ។
អ្នកនាំពាក្យកងទ័ពភូមា លោកMyat Min Oo មិនបានអះអាងពី វត្តមាន របស់កងទ័ពភូមានៅ តំបន់នោះទេ។ តែលោក បាននិយាយថាជំរុំរបស់សហគមន៍រ៉ូហ៊ីងយ៉ា គឺជាការបង្កអោយអសន្តិសុខ ដែលចាំបាច់ត្រូវមានវត្តមានការពារប្រឆាំងនឹងពួកគេ។ អ្នកសង្កេតការណ៍ និងសាក្សីដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថាការពង្រាយភូមា ហាក់ដូចជា យុទ្ធសាស្ត្រនៃសង្រ្គាមហើយ ត្រូវបង្ខំអោយមានដំណោះស្រាយជាបន្ទាន់។
ភាពតានតឹងផ្នែកការទូតរវាង ប្រទេសភូមានិងបង់ក្លាដេស កើតឡើងតាំងពីខែសីហាឆ្នាំ២០១៧ បន្ទាប់ពីកងទ័ពភូមាវាយប្រហារទៅលើសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា ដោយបណ្ដាលឱ្យ សហគមន៍នេះ ជិត៧រយពាន់នាក់ បានរត់ៅភៀសខ្លួនទៅនៅ តាមព្រំដែននៃប្រទេស បង់ក្លាដេស។ រដ្ឋាភិបាលបង់ក្លាដេសបាន ស្នើសហគមន៍អន្តរជាតិនិង អង្គការសហប្រជាជាតិ ជួយដោះស្រាយវិបត្តិជនភៀសខ្លួន ទាំងនេះ តែពួកយោធាភូមា មិនព្រមសហការអោយពួកគេ វិលមករដ្ឋរ៉ាខាញ ភាគខាងជើងប្រទេសភូមានោះឡើយ។ ពួកយោធាចាត់ទុកពួកគជាក្រុមឧទ្ទាម។
សហគមន៍រ៉ូហ៊ីងយ៉ាជាពលរដ្ឋដើមកំណើតដំបូងមកពីប្រទេសបង់ក្លាដេស និងឥណ្ឌា ។ពួកគេ ចូលមកនៅរដ្ឋរ៉ាខាញ តាមរយៈអាណានិគមអង់គ្លេស ។ សហគមន៍នេះ រដ្ឋាភិបាល ភូមាសចាត់ទុកជាក្រុមអន្តោប្រវេសខុសច្បាប់៕