សមាជិកក្រុមប្រឹក្សារដ្ឋប្រទេសចិនដែលជាមន្ត្រីជាន់ខ្ពស់របស់បក្សកុម្មុយនិស គឺ លោក Yang Jiechi បានចូលគាល់ព្រះមហាក្សត្រ ព្រះបាទសម្ដេចន រោត្តម សីហ មុនី និងសម្ដេចម៉ែនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។
តាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ លោក Yang Jiechi បានស្វាគមន៍ការយាងមកកាន់ទីក្រុងប៉េកាំងរបស់ព្រះមហាក្សត្រ ក្នុងអំឡុងរដូវផ្ការីក។
នៅឆ្នាំ ២០១៨នេះ គឺជាខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិត ចិន។
តាមទម្លាប់សម្ដេចព្រះបាទសម្ដេចនរោត្តមសីហមុនី និងសម្ដេចម៉ែតែងតែយាងទៅកាន់ទីក្រុងប៉េកាំង ២ដង ឬ៣ ដក្នុងមួយឆ្នាំដើម្បីទៅពិនិត្យសុខភាពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យចិន។
ព្រះបាទសម្ដេចនរោត្តមសីហមុនី និងសម្ដេចម៉ែ បានយាងទៅកាន់ក្រុងប៉េកាំងកាលពីសប្ដាហ៍មុនដោយប្រធានព្រឹទ្ធសភា សម្ដេចសាយឈុំជាប្រមុខរដ្ឋស្ដីទីតាមការប្រគល់ភារកិច្ចដោយរដ្ឋធម្មនុញ្ញ ៕