en     km
en     km

តុលាការកំពូលជំនុំជម្រៈក្ដីលោកស្រី ថាក់ ឡានី ករណីចោទសម្តេចហ៊ុន សែននៅពីក្រោយមរណភាពលោកបណ្ឌិត កែម ឡី

Share

តុលាការ​កំពូល​បានសម្រេចបើក​សវនាការ​រឿង​ក្តី​លោក​ស្រី​ ថាក់​ ឡានី​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម​ រង្ស៊ី​ ករណី​ចោទប្រកាន់​ថា​ សម្តេ​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ​នៅពីក្រោយនៃការសម្លាប់លោក ​បណ្ឌិត ​កែម​ ឡី​ ។

អគ្គព្រះរាជអាជ្ញានៃមហាអយ្យកាអមតុលាការកំពូលបញ្ជាក់ថា​ សវនាការលោកស្រី ថាក់ ឡានី ចាប់ផ្ដើម នៅសាលសវនាការទី១ វេលាម៉ោង ៨ ​ព្រឹក ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ ​​នេះ  ខណៈដែលលោកស្រី ថាក់ ឡានី  កំពុងរស់នៅក្រៅប្រទេស ។

នៅក្នុងខ្លឹមសារនៃដីការកោះហៅរបស់តុលាការកំពូលដដែលនេះ លោក​ស្រី​ ថាក់​ ឡានី​ ត្រូវបានជាប់​ចោទ​ពី​បទ«បរិហារកេរ្តិ៍​ជា​សាធារណៈ​ និងញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែលប្រព្រឹត្ត​នៅ​ភូមិ​តាប៉ាង​ ឃុំ​ប៉ាតាង​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ កាលពី​ថ្ងៃទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨ :៣០នាទី​ តាម​មាត្រា​ ៣០៥​ មាត្រា​៤៩៤​ និង​ មាត្រា ​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

ការ​សម្រេច​បញ្ជូន​សំណុំរឿង​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំងនេះដែរ​ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹទ្ធសភា​ចំនួន​ ៤៦​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​ ឆ្នាំ ២០១៦​កន្លង​មក​ បាន​បោះ​ឆ្នោត​លើក​អភ័យឯកសិទ្ធិ​សភា​ របស់    ​លោកស្រី​ ថា​ក់​ ឡា​នី​ ដើម្បី​បើកផ្លូវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​។​

​កាលពីដើម​ខែសីហា​ ឆ្នាំ​២០១៦​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្តឹង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​ លោកស្រី​ ថា​ក់​ ឡា​នី​ និងលោក​ ​សម​ រ​ង្ស៊ី​ ដោយ​ទាមទារ​សំណង​ចំនួន​ ១០០​រៀល​ ករណី​លោកស្រី​ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​សម្តេច ហ៊ុន សែន ​ថា​ ជា​អ្នក​រៀបចំ​ការ​បាញ់​សម្លាប់​លើ​លោក​បណ្ឌិត​ កែម​ ឡី​៕

 

 

Share

Image
Image
Image