en     km
en     km

អូស្ត្រាលី​ ៖​ លោក​ Barnaby​ Joyce​ ប្រកាស​លាលែង​ពី​តំណែង​ដោយសារ​រឿងអាស្រូវ​នយោបាយ​

Share

​លោក​ Barnaby​ Joyce​ បាន​បញ្ជាក់​ថា​ លោក​នឹង​លាលែង​ពី​តំណែង​ជា​ ឧបនាយករដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ចន្ទ​ ស​ប្ដា​ហ៍​ ក្រោយ​នេះ​ ដែល​ការ​លាលែង​ ពី​តំណែង​របស់​លោក​ គឺជា​ការ​ឆ្លើយ​តប​នឹង​រឿងអាស្រូវ​នយោបាយ​ ជាមួយនឹង​អតីត​សហការី​របស់​លោក​ម្នាក់​។​ លោក​បាន​និយាយ​ថា​ លោក​ជ្រើសរើស​ថ្ងៃ​ចន្ទ​ ដើម​ស​ប្ដា​ហ៍​ក្រោយ​នេះ​ ដើម្បី​លាលែង​ពី​តំណែង​ ។​ លោក​ចាត់​ទុក​រូប​លោក​ថា​ ជា​មេដឹកនាំ​ថ្នាក់​ជាតិ​ម្នាក់​ ។​

​តែ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​ថា​ ការ​លាលែង​ពី​តំណែង​របស់​លោក​ Barnaby​ Joyce​ ចំ​ពេល​ដែល​មានការ​ចោទសួរ​លោក​ អំពី​ការ​រំលោភ​ វិន័យ​របស់​គណៈរដ្ឋមន្ត្រី​។​ រឿងអាស្រូវ​ដ៏​កំប៉ិកកំប៉ុក​បាន​នាំ​ឱ្យ​លោក​ Barnaby​ Joyce​ លាលែង​ពី​តំណែង​គឺ​ជម្លោះ​ជាមួយ​ សហការី​ របស់​លោក​ម្នាក់​ គឺ​លោក​ Johnny​ Depp​។​ ជម្លោះ​ កើតឡើង​ដោយសារ​លោក​ Barnaby​ Joyce​ បាន​គំរាម​សម្លាប់​ ឆ្កែ​របស់​ Johnny​ Depp​។​ កាលពី​ថ្ងៃ​សុក្រ​ ស​ប្ដា​ហ៍​មុន​ លោក​ Barnaby​ Joyce​ បាន​ តូ​ស៊ូ​មតិ​ខ្លាំងៗ​ជាមួយ​ លោក​ នាយក​រដ្ឋមន្ត្រី​ Malcolm​ Turnbull​ ទាក់ទង​នឹង​ គំរោង​អភិវឌ្ឍន៍ជនបទ​៕

Share

Image
Image
Image