en     km
en     km

កម្ពុជា​ ប្រតិកម្ម​នឹង​អា​ល្លឺ​ម៉​ង់​ ដែល​សម្រេច​ផ្អាក​ទិដ្ឋាការ​សម្ដេច​ ហ៊ុន​ សែន​ និង​មន្ត្រី​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ប្រតិកម្ម​ទៅ​នឹង​សេចក្ដីសម្រេច​របស់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ ករណី​ផ្អាក​ ការ​ផ្ដល់​ទិដ្ឋាការ​អាទិភាព​ចំពោះ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា​ រួម​ទាំង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដោយ​ចាត់​ទុក​ថា​ នេះ​គឺជា​ការ​មើល​ស្រាល​ឯករាជ្យ​ភាព​ នៃ​ប្រព័ន្ធ​ច្បាប់​ និង​តុលាការ​របស់​កម្ពុជា​។​

​កាលពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ជូន​ព័ត៌មាន​ដល់​ក្រសួងការបរទេស​កម្ពុជា​ ស្ដី​ពី​ការ​ផ្អាក​ផ្ដល់​ទិដ្ឋាការ​តាម​ លក្ខខណ្ឌ​ពិសេស​ចំពោះ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា​។​ ការ​សម្រេច​របស់​អា​ល្លឺ​ម៉​ង់​នេះ​ ត្រូវ​បាន​ក្រសួងការបរទេស​កម្ពុជា​ ចាត់​ទុក​ថា​ គឺជា​ការ​ប្រកាន់​យក​វិធានការ​ ដោយ​មិន​បាន​ពិចារណា​ ពី​តថភាព​នយោបាយ​កម្ពុជា​។​

​លើស​ពី​នេះ​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បន្ថែម​ទៀត​ថា​ អ្វី​ដែល​អា​ល្លឺ​ម៉​ង់​ បាន​ធ្វើ​នេះ​ គឺ​មាន​មូលហេតុ​នយោបាយ​ និង​មាន​ភាព​លម្អៀង​ មិន​ប្រកបដោយ​គតិ​ច្បាប់​ ហើយ​មិនតែប៉ុណ្ណោះ​វា​បាន​ផ្ទុយ​ នឹង​ការ​ខិតខំ​ប្រឹងប្រែង​នា​ពេល​បច្ចុប្បន្ន​របស់​ប្រទេស​ទាំង​ពីរ​ នៅ​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​យូរអង្វែង​ និង​កិច្ច​សហប្រតិបត្ដិការ​ទ្វេភាគី​ទៀត​ផង​។​ ក្រសួងការបរទេស​កម្ពុជា​ បាន​វាយតម្លៃ​ថា​ ប្រតិកម្ម​របស់​អា​ល្លឺ​ម៉​ង់​ ចំពោះ​កា​រវិ​វត្ដ​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​ ថា​ គ្មាន​ភាព​ស្មោះត្រង់​ និង​មាន​ស្ដង់ដារ​ពីរ​ បើ​ពិនិត្យ​ទៅ​លើ​ ប្រព្រឹត្ដិកម្ម​ខុស​គ្នា​ របស់​អា​ល្លឺ​ម៉​ង់​ ចំពោះ​ប្រទេស​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​។​

​បើ​ទោះជា​ក្រសួងការបរទេស​កម្ពុជា​ បង្ហាញ​ការ​មិន​ពេញចិត្ដ​ចំពោះ​ការ​សម្រេច​របស់​អា​ល្លឺ​ម៉​ង់​យ៉ាងនេះ​ក្ដី​ ប៉ុន្ដែ​ក្រសួងការបរទេស​ បាន​អះអាង​ថា​ កម្ពុជា​នៅ​តែ​តាំងចិត្ដ​ ក្នុង​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដោយ​អនុលោម​ទៅ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​ និង​រៀបចំ​ការ​បោះ​ឆ្នោត​សភាព​នីតិកាល​ទី​ ០៦​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ខាង​មុខ​ ដោយ​សេរី​ យុត្ដិធម៌​ និង​មាន​របៀបរៀបរយ​។​

​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ VOA​ បាន​ស្រង់​សម្ដី​ អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការបរទេស​របស់​អា​ល្លឺ​ម៉​ង់​ ដោយ​បញ្ជាក់​ថា​ អា​ល្លឺ​ម៉​ង់​ ពិតជា​បាន​សម្រេច​ព្យួរ​ទិដ្ឋាការ​ ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់​ពិតមែន​ ហើយ​នៅ​ក្នុង​នោះ​ក៏​មានឈ្មោះ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នឹង​ក្រុម​គ្រួសារ​ ក្រុម​មន្ដ្រី​យោធា​ជាន់ខ្ពស់​ និង​ប្រធាន​តុលាការ​កំពូល​របស់​កម្ពុជា​ផង​ដែរ​។​
​គេហទំព័រ​ដដែល​ បាន​បញ្ជាក់​ទៀត​ថា​ អា​ល្លឺ​ម៉​ង​ ក្រៅ​តែ​ពី​ចេញ​វិធានការ​នេះ​ដោយ​ខ្លួនឯង​ហើយ​ អា​ល្លឺ​ម៉​ង់​ ក៏​បាន​លើកទឹកចិត្ដ​សមាជិក​ សហភាព​អឺរ៉ុប​ផ្សេងៗ​ទៀត​ ឲ្យ​ដាក់​វិធានការ​ស្រ​ដៀង​គ្នា​នេះ​មក​កម្ពុជា​ បន្ទប់​ពី​មាន​សកម្មភាព​បង្ក្រាប​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​គណបក្សប្រឆាំង​៕

Share

Image
Image
Image