en     km
en     km

ព្រះមហាក្សត្រតែងតាំងសមាជិកព្រឹទ្ធសភា ២រូបខណៈការបោះឆ្នោតព្រឹទ្ធសភាជិតចូលមកដល់

Share

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំងឥស្សរជនសំខាន់ ២រូប ជាសមាជិកព្រឹទ្ធសភាសម្រាប់អាណត្តិទី៤។  

តាមព្រះរាជក្រឹត្យនេះ សមាជិកព្រឹទ្ធសភា ដែលត្រូវបានព្រះមហាក្សត្រតែងតាំង មាន៖

សម្តេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មី និង លោកស្រី អ៊ុំ សូម៉ានី។

តាមច្បាប់ សមាជិកព្រឹទ្ធសភា នៅអាណត្តិទី ៤នេះ ត្រូវមានចំនួន ៦២រូប ក្នុងនោះមានសមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភាតាមសំឡេងភាគច្រើន។

ចំណែកឯសមាជិកព្រឹទ្ធសភាចំនួន ៥៨រូបទៀតដែលត្រូវជ្រើសតាមការបោះឆ្នោតជាអសកលដោយសមាសភាពក្រុមប្រឹក្សាឃុំ សង្កាត់ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី ២៥ កុម្ភៈនេះ។

គណបក្សនយោបាយ ដែលមានឱកាសចូលរួមប្រកួតប្រជែងអាសនៈព្រឹទ្ធសភា មានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុន​ស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ៕

Share

Image
Image
Image