en     km
en     km

គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាព ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ

Share

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​ ជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាពនីតិកាលទី៤ វេលាម៉ោង ៣រសៀល ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។

តាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប ចុះនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដដែលនេះ គ.ជ.ប បញ្ជាក់ថា តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាង​អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ, តំណាង​ស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ នឹងចូលរួមក្នុងកិច្ចប្រជុំនេះ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ។

គួរបញ្ជាក់ដែរថា គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងរៀបចំប្រកាសផ្សាយលទ្ធផលបឋម ៕

 

 

 

Share

Image
Image
Image