en     km
en     km

ក្រសួងសុខាភិបាល​ ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ករណី​ពុល​ស្រា​ក្នុង​ឱកាស​ពិធី​ចូល​ឆ្នាំ​ចិន​

Share

​ភ្នំពេញ​ ៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល​ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ម្សិលមិញ​ ដោយ​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ ករណី​ពុល​ស្រាល​ក្នុង​ឱកាស​ពិធី​ចូល​ឆ្នាំ​ចិន​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ស​ប្ដា​ហ៍​ក្រោយ​ បើ​ទោះបីជា​រយៈពេល​ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រជាពលរដ្ឋ​ ដែល​ស្លាប់​ដោយសារ​តែ​ការ​ពុល​ស្រា​ បាន​ថយ​ចុះ​យ៉ាងច្រើន​ក៏​ដោយ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បាន​អំពាវនាវ​ ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ទិញ​ស្រា​ ដើម្បី​យក​មក​ផឹក​ក្នុង​ឱកាស​ នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ ឬ​វៀតណាម​នា​ពេល​ខាង​មុខ​នេះ​។​ នាយកដ្ឋាន​បញ្ជាក់​ថា​ មុន​ពេល​ដែល​ទិញ​ស្រាយ​កមក​ផឹក​ ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់​ ចំពោះ​ប្រភេទ​ស្រា​ដែល​ខ្លួន​ទិញ​។​

​ការ​ផឹកស្រា​ច្រើន​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ព្រោះ​នៅ​ក្នុង​ស្រា​ ត្រូវ​បាន​គេ​បញ្ចូល​សារធាតុ​គីមី​ម្យ៉ាងដែ​លអាច​ធ្វើ​ឲ្យ​ពុល​ និង​រលាក​ដល់​សាច់ដុំ​បេះដូង​ ហើយ​ធ្វើ​ឲ្យ​បេះដូង​ដើរ​ខុស​ចង្វាក់​ ដែល​អាច​បង្ក​ទៅ​ជា​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ គាំងបេះដូង​ ឬ​ក៏​ជំងឺខ្សោយបេះដូង​ជាង​ដើម​។​

​យោង​តាម​ទិន្នន័យ​ នៃ​ការ​ពុល​ស្រា​ របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៥​ ករណី​ នៃ​ការ​ពុល​ស្រា​មាន​ចំនួន​ ២៨៤​ករណី​ ហើយ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣៣​នាក់​ ដែល​កើតឡើង​នៅ​ខេត្ដ​ចំនួន​០៣​ គឺ​ខេត្ដ​ត្បូងឃ្មុំ​ ក្រចេះ​ និង​ខេត្ដមណ្ឌលគិរី​។​ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៦​ ករណី​ ការ​ពុល​ស្រា​មាន​ចំនួន​ ៩២​ករណី​ ហើយ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៥​នាក់​ ស្ថិត​នៅ​ក្នុង​ខេត្ដ​កំពង់​ឆ្នាំ​។​ ចំណែក​ឆ្នាំ​២០១៧​ ករណី​ ពុល​ស្រា​បាន​កើតឡើង​ចំនួន​ ១៣​ករណី​ ហើយ​មាន​មនុស្ស​ស្លាប់​ចំនួន​ ២​នាក់​ ស្ថិត​ក្នុង​ខេ​ត្ដម​ណ្ឌ​គិរី​។​

​ក្រសួងសុខាភិបាល​បាន​សង្កត់ធ្ងន់​ថា​ ខ្លួន​នៅ​តែ​មាន​ក្ដី​ព្រួយបារម្ភ​ ពី​ហានិភ័យ​ដ៏​គ្រោះថ្នាក់​ ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ ដែល​បង្ក​ឡើង​ដោយ​ការ​ផឹកស្រា​ បើ​ទោះបីជា​ចំនួន​ នៃ​អ្នក​ស្លាប់​ព្រោះតែ​ការ​ពុល​ស្រា​បាន​ថយ​ចុះ​យ៉ាងច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្ដី​។​ តែ​យ៉ាងណា​ក្រសួងសុខាភិបាល​ អះអាង​ថា​ ខ្លួន​នឹង​នៅ​តែ​បន្ដ​ខិ​ខំប្រឹង​ប្រែង​ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​រៀបចំ​ស្ព​ត​ផ្សព្វផ្សាយ​ អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ ពី​ហានិភ័យ​ ដែល​បណ្ដាល​មក​ពី​ការ​ផឹកស្រា​៕​

Share

Image
Image
Image