អាជ្ញាធរកោះម៉ាឌៀវដែលស្ថិតនៅក្រោមការដឹកនាំរបស់ ប្រធានាធិបតីAbdulla Yameen មាននិន្នាការទៅរកប្រទេសចិនបានដាក់ប្រទេសស្ថិតក្នុងស្ថានភាពគ្រាមានអាសន្ន រយៈពេល ១៥ថ្ងៃ ដោយចាប់ពីចន្ទទី៥កុម្ភៈ នេះ ។ ការដាក់ប្រទេសក្នុងស្ថានភាពនេះ ដោយសារ លោកប្រធានាធិបតី បានចាប់ខ្លួន ចៅក្រម២ រូបនិង អតីតប្រធានាធិបតីរបស់លោក ដែលត្រូវបានមើលឃើញថាជាការបោសសំអាត ក្រុមប្រឆាំងនឹងលោក ករណីចៅក្រមតុលាការកំពូល ចេញសាលដីកាឱ្យ អតីតប្រធានាធិបតី Mohamed Nasheedវិលចូលប្រទេសវិញ ដោយបញ្ចប់ការនិរទេសខ្លួន។
ដោយសារករណី នេះ លោកប្រធានាធិបតីបាន បដិសេធអនុវត្ត តាមអំណាចសាលក្រមដោយ បញ្ជាឱ្យ ប៉ូលិស និងកងទ័ពព័ន្ធតុលាការ ដើម្បីចាប់ខ្លួនចៅក្រម ដែលចេញសាលដីកានេះ។
វិបត្តិកន្លងមក ច្រើនតែប្រទេស ចូលអន្តរាគមន៍ ។ តែនៅពេលនេះចិន មានឥទ្ធិពល ជាខ្លាំង លើ ដែនដីកោះតូចមួយនេះ។
តើរវាងឥណ្ឌានិងចិន មួយណាអាចចូលអន្តរាគមន៍ បញ្ចប់ហិង្សានយោបាយនៅកោះម៉ាល់ឌៀវបានមុន?
សូមស្ដាប់ លោកនួន បូរិន វិភាគព្រឹត្តិការណ៍នេះ តាមរយៈ ការចោទសូររបស់ លោក លៀ ស៊ីណា ដូច តទៅ៖