ក្រុមសមាជិកសភា អាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights)បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃចន្ទទី៥កុម្ភៈនេះ ដោយទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោល សេចក្ដីព្រាងច្បាប់មួយចំនួនរបស់រដ្ឋាភិបាល ដែលពួកគាត់យល់ថា ជាការបះពាល់ ដល់សា្មរតីនៃរដ្ឋធម្មនុញ្ញ កម្ពុជា ចែងពី ការពារសិទ្ធិសេរីភាព របស់ពលរដ្ឋ និង ផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១អំពីប្រទេសកម្ពជា។
រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្រទី២កុម្ភៈ បានសម្រេចបង្កើតច្បាប់ថ្មីមួយដាក់ចូលក្នុងក្រមព្រហ្មទណ្ឌដោយដាក់ទោសទៅលើជនណាដែលប្រមាថអង្គព្រះមហាក្សត្រ អោយមានទោសដាក់ពន្ធនាគារ ប្រាំឆ្នាំ និងដាក់អោយរងការពិន័យជាប្រាក់ច្រើនលានរៀល។
ជុំវិញរឿងនេះ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍ដោយ សម្ដែង ការព្រួយបារម្ភជាខ្លាំង ចំពោះការប្រើប្រាស់ច្បាប់មួយថ្មីនេះ ជាឧបរកណ៍គតិយុត្តដើម្បី បំបាត់សំឡេង និងសិទ្ធិពលរដ្ឋដែលពួកគាត់ថា ជាការប៉ះពាល់ទៅលើមាត្រា មួយចំនួននៃរដ្ឋធម្មនុញ្ញ និង ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ១៩៩១ អំពីគោលការណ៍ប្រជាធិបតេយ្យនៅ កម្ពុជា។
សមាជិកសភានៃប្រទេសម៉ាឡេស៊ី លោក Charles Santiagoដែលជាប្រធានសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នេះថាសេចក្ដីព្រាងច្បាប់ថ្មីនេះ គឺជាការ ប៉ុនប៉ង មួយថ្មីទៀត ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយនាំឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ លោក Charles Santiagoអះអាងថា ច្បាប់ថ្មីនេះគឺជាភស្តុតាងមួយ នៃគ្រោះថ្នាក់ ដោយសារ ប្រព័ន្ធដឹកនាំ មានបក្សតែមួយខណៈគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ។
ទាក់ទិននឹងការរិះគន់ និងការទាមទាររបស់ក្រុមសមាជិកសភា អាស៊ានដើម្បីសិទ្ធិមនុស្ស នេះ លោក ផៃស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានហៅ ក្រុមសមាជិកសភាបរទេសទាំងនេះ ថា មិនយល់ពីកម្ពុជា ព្រោះពួកគេ ជាប្រទេសដែលគ្មានស្ដេចសោយរាជ្យ។
លោកថា កាត់តែងច្បាប់ថ្មី នេះ គឺគ្មានអ្វីត្រូវរំលោភសិទ្ធិមនុស្សនោះទេ ព្រោះជាកាលោភសិទ្ធិមនុស្សនោះទេ ព្រោះជាការពារ អង្គព្រះមហាក្សត្រខ្មែរ។ ុមសមាជិកសភាបរទេសទាំងនេះ ថា មិនយល់ពីកម្ពុជា ើម្បី បំបាត់សំឡេង និងសិទរការពារ អង្គព្រះមហាក្សត្រខ្មែរ។
សំឡេង លោក ផៃស៊ីផាន៖
សេចក្តីប្រកាសព័ត៌របស់ រាជដ្ឋាភិបាលបានសរសេរថា ដើម្បីធានានឹងលើកស្ទួយព្រះចេស្តា អង្គព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋនៃព្រះរាជជាណាចក្រកម្ពុជា និងដោយមានសំណើពីក្រុមប្រឹក្សាធម្មនុញ្ញផងនោះ ការប្រមាថអង្គព្រះមហាក្សត្រត្រូវកំណត់ជាទោសព្រហ្មទណ្ឌ។
សេចក្តីព្រាងបានចែងថា៖«ការប្រមាថព្រះមហាក្សត្រនឹងត្រូវផ្តន្ទាទោសពីមួយឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅដប់លានរៀល។ចំពោះនីតីបុគ្គល ត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ដប់លានរៀល ទៅហាសិបលានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
នៅក្នុងក្រមព្រហ្មទណ្ឌចាស់កាលពីឆ្នាំ២០១០ មិនបានចែងពីបទប្រមាថព្រះមហាក្សត្រទេគឺមានចែងតែបទ រាជឃាតកម្ម ធ្វើទារុណកម្ម ឬ បទហិង្សាលើព្រះមហាក្សត្រជាដើម។
ជាការបកស្រាយអោយកាន់តែច្បាស់ទាក់ទងនឹងច្បាប់ថ្មីនៃក្រមព្រហ្មទណ្ឌនេះដែរ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ពន្យល់ថា ច្បាប់ថ្មីនេះគឺមានបំណងរក្សាភាពថ្លៃថ្នូរនិងលើកតម្កើងកិត្តិយសរបស់ព្រះមហាក្សត្រ ។
លោក ជិន ម៉ាលីន៖
តាម លោក ជិន ម៉ាលីន ជនណាដែលហ៊ានប្រមាថព្រះមហាក្សត្រ ក្នុងរូបភាពជាពាក្យសម្ដី កាយវិការ ឬជាសំណេរ នឹងត្រូវមានទោសទៅតាមច្បាប់ដែលបានចែងនៃក្រមព្រហ្មទណ្ឌថ្មីនេះ។
សេចក្ដីព្រាង ច្បាប់ ថ្មីនឹង ដាក់ទៅ រដ្ឋសភានៅសប្ដាហ៍ក្រោយ ដែលគេរំពឹងថា មិនមានសំឡេងជំទាស់ឡើយ ពីសមាជិកសភា។
នេះជា លើកដំបូងហើយ ដែលរាជាណាចក្រកម្ពុជាមានច្បាប់ពិសេសមួយ ដាក់ទោសជនណាប្រមាថអង្គព្រះមហាក្សត្រ៕