en     km
en     km

កម្ពុជា -ឥណ្ឌូនេស៊ី ពង្រឹងសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពមួយចំនួន

Share

កម្ពុជា និងឥណ្ឌូនេស៊ី បានព្រមព្រៀងពង្រឹង និងបង្កើនសហសប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន ជាពិសេស វិស័យទេសចរណ៍និងឧស្សាហកម្ម ។

តាមសារព័ត៌មានឥណ្ឌូនេស៊ី Jakarta Globe កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុន ជាមួយសមភាគីឥណ្ឌូនេស៊ី លោកស្រី Retno Marsudi នៅទីក្រុង ហ្សាកាតា កាលពីថ្ងៃសុក្រទី២ កុម្ភៈ។

រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ឥណ្ឌូនេស៊ីមានការចាប់អារម្មណ៍ជាខ្លាំងទៅលើ វិស័យអាទិភាពគឺផ្នែកទេសចណ៍ និងទីផ្សារផលិផលថ្នាំពេទ្យនៅលើទីផ្សារកម្ពុជា។ ដោយមើលឃើញដូចនេះ ឥណ្ឌូនេស៊ីត្រូវការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ីមានទំនុកចិត្តក្នុងការដាក់ទុនវិនិយោគ។

ចំណែកវិស័យទេសចរណ៍វិញ ទាំងលោកស្រី Retno Marsudi និងលោក ប្រាក់ សុខុន ក៏បានពិភាក្សាផងដែរ អំពីលទ្ធភាពនៃ ការហោះហើរដោយត្រង់ពីប្រាសាទបុរាណមួយដ៏ល្បីរបស់ឥណ្ឌូនេស៊ី Borobudur នៅកោះចាវ៉ាមកកាន់ក្រុងសៀមរាប។

កំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីបានកើនជិត ៥០០លានដុល្លារ នៅឆ្នាំ ២០១៧ ដោយកើន ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ ក្រៅពីការលើកឡើងអំពីវិស័យទាំង២នេះ ភាគីទាំងពីរក៏បានលើកឡើងផងដែរ អំពីបញ្ហាសន្តិសុខ តំបន់ជាពិសេស ករណីជម្លោះដែនសមុទ្រចិនខាងត្បូង៕

Share

Image
Image
Image