en     km
en     km

វេណេហ្សូអេឡា៖ បក្សកាន់អំណាច និងបក្សប្រឆាំងជិតដល់កិច្ចព្រមព្រៀងនឹងគ្នាហើយ

Share

កិច្ចចរចានយោបាយរវាងគណបក្សកាន់អំណាចនៃប្រទេសវេណេហ្សូអេឡា និងគណបក្សប្រឆាំងចាប់ផ្ដើមដំណើរការទៀតហើយនៅថ្ងៃអង្គារ ទី ៣០មករានេះ ដោយប្រព្រឹត្តទៅនៅប្រទេសសាធារណរដ្ឋដូមីនិចកាំង។តាមបណ្ដាញផ្សាយពត៌មានរបស់ប្រទេស វេណេហ្សូអេឡានិងBBCបានចុះផ្សាយថារបៀបវារៈនៃជំនួបផ្ដោតទៅលើសន្ដិភាពនិងសុវត្ថិភាពរបស់ពលរដ្ឋនៅមុនការបោះ ឆ្នោតដែលត្រូវធ្វើឡើងនៅថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៨នេះ។

តាមសេចក្ដីរាយការណ៍កិច្ចប្រជុំនេះធ្វើឡើងដោយមានការសម្របសម្រួលពីប្រទេសកូឡំុប៊ី និងសាធារណរដ្ឋដូមីនិចកាំង។កិច្ចប្រជុំនេះ គឺ ជាលើកទី ៤ហើយ ដែលការប្រជុំកាលពីថ្ងៃទី ១៨ មករា មិនទទួលបានលទ្ធផលអ្វីនោះទេដោយសារភាគីទាំងពីរខ្វែងគំនិតគ្នាអំពីការដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំង។ តែរបៀបវារៈទាំងពីរនេះត្រូវបានរាយការណ៍មកថាហាក់មានការត្រូវរូវគ្នាច្រើន។

ស្របពេលដែលកិច្ចប្រជុំនយោបាយប្រព្រឹត្តិទៅរដ្ឋមន្ដ្រីការបរទេសអាមេរិករ៉ិចធើលេសិនបានធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមី និចកាំងដែលអ្នកសង្កេតការណ៍មើលឃើញថាអាមេរិកកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតីនីកូឡាម៉ាដូរ៉ូនៃប្រទេសវេណេហ្សូអេឡាអោយទទួលយកការបើកផ្លូវអោយក្រុមគណបក្សប្រឆាំងមានសេរីភាពពេញលេញក្នុងការចូលរួមការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣០មេសា ឆ្នាំ ២០១៨៕DW

Share

Image
Image
Image