en     km
en     km

ក្រសួងសាធារណការ និងក្រុមហ៊ុនចិន ចុះកិច្ចសន្យាអនុវត្តន៍គម្រោងសាងសង់ប្រព័ន្ធបណ្តាញលូ ក្រុងបាត់ដំបង

Share

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចសន្យាអនុគម្រោង សាងសង់ប្រព័ន្ធបណ្តាញលូ ក្រុងបាត់ដំបង ដែលមានប្រវែង១៣.៥០គីឡូម៉ែត្រ ជាមួយនឹងក្រុមហ៊ុន Beijing Urban Construction Group Co., Ltd របស់ប្រទេសចិន។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីចុះហត្ថលេខាជាមួយនិងក្រុមហ៊ុនចិននេះបានចាប់ផ្ដើនៅថ្ងៃព្រឹកថ្ងៃ អង្គារ ទី ៣០ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំធំនៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងបន្ដថា ធនាគារអភិវឌ្ឍអាស៊ីបានផ្តល់ថវិកាប្រមាណ ៣៧ លានដុល្លារអាមេរិក សម្រាប់គម្រោងក្នុងអនុតំបន់ (កម្ពុជា-វៀតណាម-ឡាវ) ដោយផ្តោតលើក្រុងចំនួន០៤ របស់កម្ពុជារួមមាន៖ ក្រុងប៉ោយប៉ែត ក្រុងបាត់ដំបង ទីប្រជុំជនអ្នកលឿង និងក្រុងបាវិត។

អនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូក្រុងបាត់ដំបងនេះ គឺជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ក្រោមឥណទានសម្បទាន ធនគារអភិវឌ្ឍនអាស៊ី ៕

Share

Image
Image
Image