en     km
en     km

រុ​ស្ស៊ី​ ៖​ មេដឹកនាំ​បក្ស​ប្រឆាំង​ ដ៏​ល្បី​ម្នាក់​ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​ឃុំខ្លួន​មួយ​ថ្ងៃ​

Share

​រុ​ស្ស៊ី​ ៖​ មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ល្បីល្បាញ​ នៃ​ប្រទេស​រុ​ស្ស៊ី​លោក​ Alexei​ Navalny​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​បន្ទាប់​ពី​ឃុំខ្លួន​ ដោយ​ស្នងការ​នគរបាល​នៅ​ទីក្រុង​មូ​ស្គូ​ រយៈពេល​មួយ​ថ្ងៃ​ ដោយសារ​តែ​អ្នកនយោបាយ​វ័យក្មេង​រូប​នេះ​ បាន​ធ្វើ​បាតុកម្ម​អំពាវនាវ​ឲ្យ​ មានការ​ធ្វើ​ពហិកា​ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែមីនា​ ខាង​មុខ​នេះ​។​

​តាម​ BBC​ លោក​ Navalny​ ត្រូវ​បាន​ដោះ​លែង​ដោយ​ពុំ​មានការ​ចោទប្រកាន់​អ្វី​ទេ​ ប៉ុន្ដែ​រដ្ឋ​អាជ្ញា​ក្រុង​មូ​ស្គូ​ បាន​បង្គាប់​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ទៅ​បង្ហាញខ្លួន​នៅ​តុលាការ​ នៅ​ពេល​ក្រោយ​ទៀត​ ដែល​អ្នក​សង្កេតការណ៍​ មើលឃើញ​ថា​ គឺជា​ការ​ចោទប្រកាន់​អ្វីមួយ​ពុំខាន​។​ នគរបាល​បាន​ចូលចាប់​លោក​ Navalny​ នៅ​ទីក្រុង​មូ​ស្គូ​ ដោយ​រឹបអូស​យក​សម្ភារ​មួយ​ចំនួន​ពី​ការិយាល័យ​របស់​លោក​ទៀត​ផង​។​ លោក​ Navalny​ គឺជា​ អ្នកនយោបាយ​ប្រជែង​ដ៏​ស៊ីជម្រៅ​ជាមួយ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ ពូ​ទី​ន​។​ ប៉ុន្ដែ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ត្រូវ​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ ១៨​ មីនា​ ខាង​មុខ​នេះ​។​

​ប្រទេស​រុ​ស្ស៊ី​ កំពុង​ត្រៀម​បោះ​ឆ្នោត​ប្រធាន​ធិ​បតី​ ដោយ​ពុំ​មាន​មេដឹកនាំ​បក្ស​ប្រឆាំង​លេចធ្លោ​នោះ​ទេ​ តែ​យ៉ាងនេះ​ក្ដី​ យ៉ាង​ហោច​ណាស់​មាន​ស្ដ្រី​ចំនួន​ 04​ រូប​ បាន​ឈរឈ្មោះ​ជា​បេក្ខជន​ផង​ដែរ​។​ តែ​យ៉ាងណា​សម្រាប់​លោក​ Navalny​ គឺជា​បេក្ខជន​ម្នាក់​គត់​ ដែល​លោក​ប្រធានាធិបតី​ ពូ​ទី​ន​ ចាត់​ទុក​ថា​ ជា​អ្នកនយោបាយ​ប្រឆាំង​ នឹង​លោក​យ៉ាង​ខ្លា​ង​៕

Share

Image
Image
Image