en     km
en     km

ថូ​ និង​បំណែក​ក្រឡ​ បុរាណ​មួយ​ចំនួន​ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​

Share

​ភ្នំពេញ​ ៖​ សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ នៅ​ថ្ងៃ​ទី​២៩​ ខែមករា​នេះ​ ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ កន្លង​ទៅ​នេះ​ តំណាង​សមាគម​ ម​គ្គុ​ទេស​ភាសា​ចិន​-​កម្ពុជា​ លោក​ ធៀ​ម​ ធឿ​ន​ ដែល​មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ ឃុំ​គោក​ចក​ បាន​យក​កុលាលភាជន៍​ ដែល​មាន​ដូ​ជា​ ថូ​ និង​បំណែក​ក្រឡ​មួយ​ចំនួន​ ដែល​ស្ថិត​ក្នុង​សម័យកាល​ពីរ​ផ្សេង​គ្នា​ គឺ​សម័យ​អង្គរ​ និង​សម័យ​ក្រោយ​អង្គរ​។​

ថូ និងបំណែកក្រឡ បុរាណសម័យអង្គរ និងក្រោយសម័យអង្គរ ប្រភពរូបភាពពី គេហទំព័រអាជ្ញាធរជាតិអប្សរា

 

​ពិធី​ប្រគល់​កុលាលភាជន៍​នេះ​ ធ្វើ​ឡើង​នៅ​សារមន្ទីរ​ព្រះ​នរោត្ដម​ សីហ​នុ​-​អង្គរ​ ក្រោម​វត្ដមាន​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ លោក​ សុខ​ សង្វារ​។​ មូលហេតុ​ដែល​លោក​ ធៀ​ម​ ធឿ​ន​ យក​កុលាលភាជន៍​ទាំងនេះ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ពីព្រោះ​តែ​ អាជ្ញាធរ​ជាតិ​អប្សរា​ គឺជា​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​ថែរក្សា​វត្ថុ​បុរាណ​ និង​មួយវិញទៀត​ លោក​ស្រឡាញ់​វប្បធម៌​ដូនតា​ និង​ចង់​ថែរក្សា​ឲ្យ​ស្ថិត​នៅ​គង់វង្ស​។​

​យ៉ាងណា​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ បាន​យក​វត្ថុ​បុរាណ​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​រក្សា​ទុក​ ជា​ភស្ដុ​តាង​បង្ហាញ​ទៅ​កាន់​កូនចៅ​ជំនាន់​ក្រោយ​ ឲ្យ​បាន​ស្គាល់​វត្ថុ​បុរាណ​ដែល​ជា​ស្នាដៃ​របស់​វីរៈបុរស​ ដូនតា​ខ្មែរ​។​

​ជាមួយនឹង​ការ​ប្រគល់​កុលាលភាជន៍​បុរាណ​ សម័យ​អង្គរ​ និង​ក្រោយ​សម័យ​អង្គរ​នេះ​ អគ្គនាយករង​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​ក្នុង​ករណី​រក​ឃើញ​វត្ថុ​បុរាណ​នានា​ ត្រូវ​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ឬ​តាម​រយៈ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ឲ្យ​អ្នកជំនាញ​សិក្សា​ស្រាវជ្រាវ​ និង​យក​មក​រក្សា​ទុក​នៅ​សារមន្ទីរ​ ដើម្បី​ទុកជា​សម្បត្ដិ​វប្បធម៌​ ឲ្យ​កូនចៅ​បានដឹង​ ក៏​ដូច​ជា​បង្ហាញ​ដល់​អន្ដរជាតិ​ពី​វត្ថុ​បុរាណ​ខ្មែរ​៕

Share

Image
Image
Image