en     km
en     km

ឈ្មោះអ្នកដែលបាន​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ ឆ្នាំ​២០១៧ មានចំនួនជាង ២ម៉ឺននាក់

Share

ភ្នំពេញ៖ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលមានរយៈពេល ៧០ថ្ងៃ ពីថ្ងៃ០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតចំនួន ២១៦៧១ នាក់ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ចុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

តារាងស្ថិតិផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចេញដោយ គ.ជ.ប បានឱ្យដឹងទៀតថា ឈ្មោះអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត មានពីរប្រភេទ  គឺ ឈ្មោះស្ទួន និងឈ្មោះអ្នកដែលទទួលមរណភាព ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ឈ្មោះស្ទួនដែលបានលុបចេញ  មានចំនួន ១,១៩៦ នាក់ និង ឈ្មោះអ្នកដែលទទួលមរណភាព មានចំនួន ២០៦០៧ នាក់។

សូមរំលឹកថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៧ សរុបចំនួន ៨លាន ៣សែន៨ម៉ឺន២១៧ នាក់ ស្មើនឹង ៨៤.៨០% (ប៉ែតសិបបួនក្បៀសប៉ែតសិបភាគរយ) បើប្រៀបធៀបទៅនឹងចំនួនប៉ាន់ស្មានអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចំនួន ៩លាន,៨សែន ៨ម៉ីន ២៧៤៦ នាក់ ក្នុងនោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ជាស្រី្ត ៤លាន ៤សែន ៧ម៉ឺន ៨៦៤ នាក់ ស្មើនឹង ៥៣.៣៥% ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប ដដែល  អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៧ អាចស្វែងរកឈ្មោះ ទិន្នន័យ និងលេខកូដការិយាល័យបោះឆ្នោត របស់ខ្លួនបានដោយចូលទៅកាន់គេហទំព័រ គ.ជ.ប www.voterlist.org.kh 

Share

Image
Image
Image