en     km
en     km

ម្ដាយនិងកូនស្រីនៅប្រទេសប៉ាគីស្ថាន ត្រូវបានបាញ់សម្លាប់ ពេលរង់ចាំឱ្យកូនទទួលថ្នាំការពារជំងឺស្វិតដៃ ជើង

Share

បរទេស៖ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ ម្ដាយនិងកូនស្រី អំឡុងពួកគាត់ឈររង់ចាំពេទ្យបន្តក់ថ្នាំវ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងអោយចៅនិងកូន ដែលឧបទ្ទវហេតុនេះកើតនៅ ទីក្រុង Quetta។ នេះបើតាមការចុះផ្សាយរបស់ BBC។ 

ប៉ូលិសបានប្រាប់ បណ្ដាញផ្សាយព័ត៌មាន BBC ថាម្ដាយមាន ឈ្មោះSakina Bibi អាយុ ៣៨ឆ្នាំ កូនស្រីឈ្មោះ Rizwana ​អាយុ១៦ឆ្នាំ។ ពួកគាត់ រងការបាញ់ប្រហារដោយខ្មាន់កាំភ្លើងពីរនាក់ជិះម៉ូតូ។

តាមទំម្លាប់ ការបាញ់សម្លាប់ដូចនេះច្រើនតែជាស្នាដៃរបស់ពួកសកម្មប្រយុទ្ធតាលីបង់ ដែល ចាត់ទុកការទទួលថ្នាំនេះ គឺជាការប្រមាថដល់ព្រះអាឡោះ។  នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគិស្ថាន Shahid Khaqan Abbasi បានបញ្ជាឱ្យកងទ័ពចេញការពារសុវត្ថិភាពពលរដ្ឋខណៈប្រទេសកំពុងបើកយុទ្ធនាការបន្តក់ថ្នាំបង្ការជំងឺស្វិតដៃជើងកុមារ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង