en     km
en     km

​ក្រសួង​ការងារ​គ្រោង​បង្កើត​កម្មសិក្សា​ផ្នែក​ធនធានមនុស្ស​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​

Share

ភ្នំពេញ៖​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​គ្រោង​បង្កើត​កម្មវិធី​សិក្សា​ផ្នែក​ធនធានមនុស្ស​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​(Internate)​ឬ​ប្រព័ន្ធ​ online​ រហូត​ដល់​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​។​

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ(ស្តំា) និងតំណាងក្រុមហ៊ុនចិនមួយឈ្មោះថា Join Capital Investment&Management Co,Ltd(ឆ្វេង)។​​ប្រភពរូប៖Facebook



​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្តល់​បទ​សម្ភាសន៍​ដល់​ អ្នក​សារព័ត៌មាន​ក្នុង​ជំនួប​ទ្វេភាគី​នៃ​គណៈប្រតិភូ​ចិន​កាលពី​ថ្ងៃ​ទី​១៦​ ខែមករា​នេះ​ថា​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ថា​ Join​ Capital​ Investment&​ Management​ Co,Ltd​ ជំនាញ​ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​បង្កើត​កម្មវិធី​សិក្សា​តាម​បណ្តាញ​អ៊ិ​ន​ធើ​ណែ​ត​នេះ​។​

លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ បញ្ជាក់​ថា​កម្ម​វិ​ធីសិ​ក្សា​តាម​ប្រព័ន្ធ​អន​ឡាន​ដែល​បកប្រែ​ពី​ភាសា​ចិន​មក​ភាសា​ខ្មែរលើ​វិស័យ​អាទិភាព​ដែល​ជា​តម្រូវការ​ចំ​បាច់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ដូច​ជា​វិស័យ​ឧស្សា​ហកម្ម​ សេវាកម្ម​និង​ស្ថាបត្យកម្ម​ជាដើម​។​

«​មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​អត្ថប្រយោជន៍​ឲ្យ​តែ​មាន​បំណង​ចង់​រៀន​ព្រោះ​Online​ វា​ទៅ​ដល់​គ្រប់កន្លែង​ទាំងអស់​ គ្រប់ពេលវេលា​ទាំងអស់​។​យើង​មិន​ចំ​បាច់​ថា​ត្រូវ​មាន​ពេលវេលា​ត្រូវ​ទៅ​សាលា​ណា​យើង​បើក​តែ​ទូរស័ព្ទ​រៀន​មើល​ឬ​បើក​កុំព្យូទ័រ​latop​ មើល​ឲ្យ​តែ​មាន​អ៊ិ​ន​ធើ​ណែ​តទៅ​ដល់​យើង​អាច​រៀន​បាន​ហើយ​។​រៀន​ទៅ​ឲ្យ​តែ​យើង​ពន្យា​យាម​ចាប់​ឲ្យ​ជាប់​ ហើយ​អាច​អនុវត្តន៍​បាន​ប្រឡង​បាន​ ពេល​នោះ​យើង​អាច​ទទួលផល​ហើយ​។​»

​លោក​រដ្ឋមន្ត្រី​ពន្យល់​ថា​កម្មសិក្សា​តាម​អន​ឡាន​ប្រហែលជា​តម្រូវ​បង់ប្រាក់​ក្នុង​តម្លៃ​ថោក​សមរម្យ​ហើយ​សង្ឃឹមថា​គម្រោង​បង្កើត​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាននឹងដំណើរ​​ឆាប់ៗ​នេះ​៕

Share

Image
Image
Image