loader

ចិនសម្រេចផ្តល់ជំនួយសម្ភារៈដល់គ.ជ.ប ខណៈអាម៉េរិក-អឺរ៉ុប ផ្អាកផ្តល់ជំនួយ

ភ្នំពេញ៖ ការិយាល័យនៃទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចំានៅកម្ពុជា សម្រេចផ្តល់ជំនួយជាសម្ភារៈ បរិក្ខា ចំនួន ៣០មុខ ដល់ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី០៦ ឆ្នំា២០១៨ នាពេលខាងមុខ ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០១៧។

ការសម្រេចផ្តល់ជំនួយរបស់ភាគីចិន មកដល់ គ.ជ.ប នេះ គឺបន្ទាប់ពី គ.ជ.ប ស្នើសុំឱ្យភាគីចិនផ្តល់ជំនួយដល់ខ្លួន ក្នុងដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនាឆ្នំា២០១៨ កាលពីថ្ងៃទី០៤ តុលា ឆ្នំា២០១៧។

ជំនួយទំាងនោះរួមមាន៖ កាមេរ៉ា កុព្យូទ័រ ឧបករណ៍ថតសំទ្បេង រួមទំាងសម្ភារៈសំខាន់ៗមួយចំនួនទៀត។

គេកត់សម្គាល់ឃើញថាការផ្តល់ជំនួយរបស់ភាគីចិននេះ​ ធ្វើទ្បើងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ប្រកាសផ្អាកជំនួយដល់ គ.ជ.ប ដោយក្រោមហេតុផលការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលឈានឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតនិងគណបក្សប្រជាជនកម្ពុជា។

បើតាមគ.ជ.ប ភាគីចិនសន្យា នឹងបន្តផ្តល់ជំនួយដល់ គ.ជ.ប បន្ថែមទៀត សម្រាប់រៀបចំការបោះឆ្នោតជាបន្តបន្ទាប់ឱ្យប្រព្រឹត្តទៅដោយរលូន មានភាពត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាព។

ទាក់ទងនឹងជំនួយជាម្ភារៈទំាងនេះគេនៅមិនទាន់អាចវាយតម្លៃបានថាគិតជាទឹកប្រាក់ចំនួ​នប៉ុន្មាននៅទ្បើយនោះទេ។

គួរជម្រាបថា​ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នំា២០១៨ខាងមុខនេះ។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x