en     km
en     km

កម្ពុជាចូលរួមរំលែកទុក្ខចំពោះប្រជាពលរដ្ឋហ្វីលីពីនដែលស្លាប់ករណីខ្យល់ព្យុះ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុ​ន សែន សម្តែងការសោកស្តាយចំពោះប្រជាជនហ្វីលីពីន ដែលបានស្លាប់ដោយសារខ្យល់ព្យុះបាន ឆក់យកជីវិតប្រជាជនហ្វីលីពីនរាប់រយនាក់នាពេលថ្មីៗនេះ។ ការថ្លែងនេះធ្វើទ្បើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នំា​ ២០១៧ ក្នុងពិធីជួបសំណេះ សំណាលជាមួយកម្មករ-កម្មារិនីរោងចក្រជាង១ម៉ឺននាក់ នៅរាជធានីភ្នំពេញ។

ក្នុងពិធីនេះសម្តេច ហ៊ុន សែន បានលើកទ្បើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពុជាក៏បានទទួលរងនូវឥទ្ធិពលសម្ពាធព្យុះធ្វើឱ្យមានខ្យល់ត្រជាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះដែរ ប្រទេសមួយចំនួនក្នុងតំបន់ក៏កំពុងប្រឈមនូវបាតុភូតធម្មជាតិនេះ គឺរួមទំាងប្រ ទេសហ្វីលីពីនដែលមានអ្នកស្លាប់ជាង២០០នាក់។ 

ការណ៍នេះ សម្តេច ហ៊ុន សែន សម្តែងការសោកសា្តយ និងចូលរួមរំលែកទុក្ខចំពោះរដ្ឋាភិបាលហ្វីលីពីនដែលជួបគ្រោះធម្មជាតិនេះ។

សម្តេច ហ៊ុន​ សែន«ខ្ញុំក៏សូមយកឱកាសនេះសម្តែងជូនចំពោះរដ្ឋាភិបាលហ្វីលីពីន ក៏ដូចជាប្រជាជនពីនហ្វីលីពីន ដែលបានជួបនូវខ្យល់ព្យុះដ៏កំណាច ហើយដែលឆក់យកជីវិតប្រជាជនរាប់រយនាក់រួចស្រេចទៅហើយ ហើយកំពុងតែធ្វើការស្តារទ្បើងវិញ ហើយយើងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំជាមួយនឹងបាតុភូតដ៏អាក្រក់ ហើយដែលបាតុភូតនៃធម្មជាតិនោះវាជាប់ពាក់ព័ន្ធជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់របស់យើងជាពិសេសចាប់ពីហ្វីលីពីន និង វៀតណាម ហើយមកដល់យើង យើងជាកន្ទុះនោះទេ»

ព្យុះតែមប៊ិន ដែលបក់បោកចេញពីសមុទ្រប្រទេសហ្វីលីពីន បានកំពុងឆ្លងកាត់ប្រទេសវៀតណាម និង សមុទ្រប្រទេសកម្ពុជា។ ប៉ុន្តែវាចាប់ចុះខ្សោយឥទ្ធិពលនៅពេលឆ្លងកាត់ប្រទេសវៀតណាម៕  

Share

Image Not Found
Image

ព័ត៌មានទាក់ទង