en     km
en     km

ចិននឹងបង្កើតរោងចក្រកែច្នៃដំទ្បូងមីលើកដំបូងនៅកម្ពុជានាឆ្នំា២០១៨

Share

ភ្នំពេញ៖ ក្រុមហ៊ុនចិននឹងបង្កើតរោងចក្រកែច្នៃដំទ្បូងមីលើកដំបូងនៅក្នុងប្រទេសកម្ពុជាចំនួន៥ នាឆ្នំា២០១៨ និង១០រោងចក្របន្ថែមចំនួន១០ នៅឆ្នំា២០២០ខាងមុខនេះ។

គម្រោងសាងសង់រោងចក្រនេះធ្វើទ្បើង បន្ទាប់ពីឧបនាយករដ្ឋមន្រ្តីកម្ពុជា លោក យឹម ឆៃលី និងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ បានជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន Green Leader holding Grou[ Co. LTD​ នៅទីក្រុងម៉ាកាវ ប្រទេសចិនកាលពីពេលថ្មីនេះ។ នេះបើតាមលោក ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន បានផ្តល់បទសម្ភាស ឱ្យវិទ្យុស្រ្តីដឹងនារសៀលថ្ងៃទី ២៥ ធ្នូ នេះថា ការសាងសង់រោងចក្រនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សារៈសំខាន់នេះដោយលោកអះអាងថារោងចក្រនេះនឹងជួយទៅដល់ប្រជាកសិករដែលដំាដំទ្បួងមីដែលលក់សល់ គឺក្រុមហ៊ុនអាចទិញដំ ទ្បូងនោះដើម្បីយកទៅផលិតធ្វើជាប្រេង និងផលិតជាម្សៅមីផងដែរ។

តែទោះជាយ៉ាងនេះក្តីលោក ហ៊ាន វណ្ណហន លើកទ្បើងថានាពេលកន្លងមកកម្ពុជា កម្ពុជាក៏មានក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនក្នុងស្រុកបង្កើត រោងចក្រកែច្នៃដំទ្បូងមីនេះដែរ តែក្រុមហ៊ុនទំាងនោះហាក់បីមិនមានសកម្មភាពរបស់ខ្លួនបន្តទៀតនោះទេ។ ពាក់ព័ន្ធរឿងនេះលោកអះអាងថា លោកក៏មិនបានដឹងពីហេតុផលពិតប្រាកដពីការផ្អាកសកម្មរបស់ពួកគេដែរ។

មន្រ្តីក្រសួងកិសកម្មរូបនេះសង្កត់ធ្ងន់ថាដើម្បីអាចធានាទៅដល់ប្រជាកសិករដំាដំទ្បូងមីនេះ ក្រសួងនឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនពីនិរន្តភាពនៃការទិញដំទ្បូងពីប្រជាកសិសករ ហើយកសិករក៏ត្រូវមានភាពស្មោះត្រង់ក្នុងការលក់ដំទ្បូងនេះទៅដល់ក្រុមហ៊ុនវិញដែរ។ «គឺយើងត្រូវមានកិច្ចសន្យាមួយច្បាស់លាស់នៅពេលដែលគាត់ប្រមូលផល គឺប្រាកដថាគេនឹងប្រមូលទិញពីគាត់ហើយក្នុងតម្លៃ និងកម្រិតប៉ះប៉ូវយ៉ាងម៉េចៗច្បាស់លាស់នៅក្នុងកិច្ចសន្យានោះហើយ។​តែរយៈពេលកន្លងមកកសិករតែងតែមានបញ្ហានៅពេលប្រមូលផលគឺដោយហេតុថាឆ្នំានេះឃើញគេលក់បានគាត់ក៏មកដំាដូចគ្នា អញ្ចឹងទីបំផុតការរត់ចុះរត់ទ្បើង ធ្វើឱ្យកសិករយើងមានបញ្ហាថោកនៅពេលប្រមូលផល»។

លោក ហ៊ាន វណ្ណហន មិនទាន់អាចបញ្ជាក់ពីពីទំហំទឹកប្រាក់នៃការវិនិយោគថាមានចំនួនប៉ុន្មាននៅទ្បើយនោះទេ ហើយក៏មិនទាន់អាចបញ្ជាក់បានដែរថាតំបន់ណាខ្លះនឹងក្លាយជាមុខព្រួញនៃការបង្កើតរោងចក្រនេះដែរ។

តែលោកសង្ឃឹមថារោងចក្រនេះមាននិរន្តភាពយូរអង្វេងនៅក្នុងប្រទេសកម្ពុជាដោយសារក្រុមហ៊ុនដែលនឹងបង្កើតរោងចក្រនៅកម្ពុជាគឺជាក្រុមហ៊ុនធំរបស់ប្រទេសចិន។

គួរជម្រាបថាក្រុមហ៊ុន Green Leader holding Grou[ Co. LTD​ នឹងសាងសង់រោងចក្រចំនួន ៥ នៅក្នុងឆ្នំា២០១៨ ហើយមានផែនការសាងសង់រោងចក្រឱ្យបានចំនួន១០ នៅឆ្នំា២០២០ ដែលអាចផលិតម្សៅមីរហូតដល់ ២លានតោន សម្រាប់ការនំាចេញ៕

Share

Image
Image
Image