en     km
en     km

ឥណ្ឌូ​នេ​ស៊ី​ ពង្រាយ​ប៉ូលិស​ ១៨​ម៉ឺន​នាក់​ ការពារ​សន្តិសុខ​ថ្ងៃ​បុណ្យ​ Christmas

Share

​ឥណ្ឌូ​នេ​ស៊ី​ ៖​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​រៀបចំ​ដាក់​ពង្រាយ​ ប៉ូលិស​ ១៨​ម៉ឺន​នាក់​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​សៅរ៍​ ទី​២៣​ ធ្នូ​នេះ​តទៅ​ ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ឱកាស​បុណ្យ​ Christmas​ ឬ​បុណ្យ​ណូ​អ៊ែ​ល​ និង​ថ្ងៃ​ចូល​ឆ្នាំ​សាកល​នៅ​ថ្ងៃ​ទី​១​ មក​រា​ ឆ្នាំ​២០១៨​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Channel​ News​ Asia​ ការ​ពង្រឹង​សន្តិសុខ​នេះ​ គឺ​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​បាន​ចាប់ខ្លួន​ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​ ជាង​ ១០​នាក់​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​ តាម​ការ​អះអាង​របស់​ប៉ូលិស​ ក្រុម​នេះ​គឺ​មាន​ផែនការ​ធ្វើ​ឲ្យ​មាន​អំពើ​ភេរវកម្ម​នៅ​ទូ​ទាំង​ប្រទេស​។​ ជាង​នេះ​ ប៉ូលិស​បាន​រក​ឃើញ​ទៀត​ថា​ ក្រុម​សកម្មប្រយុទ្ធ​ទាំងនេះ​ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​នៅ​ប្រទេស​ស៊ី​រី​។​

​អ្នកនាំពាក្យ​របស់​ប៉ូលិស​ បាន​និយាយ​ថា​ ការ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​នេះ​ នឹង​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​២​ មក​រា​ ឆ្នាំ​២០១៨​។​ គួរ​រម្លឹក​ថា​ កាលពី​ឆ្នាំ​២០០២​ មាន​អំពើ​ភេរវកម្ម​មួយ​វាយប្រហារ​ទៅ​លើ​កោះ​បាលី​ ដោយ​បាន​សម្លាប់​មនុស្ស​ ជាង​ ២០០​នាក់​៕​ ប្រភពពី Channel​ News​ Asia

Share

Image
Image
Image