en     km
en     km

UN នឹងបើកមហាសន្និបាតអំពីទីក្រុងជេរុយសាឡឹម

Share

UN ៖ ពួកមន្រ្ដីប៉ាឡេស្ទីនបាននិយាយថា មហាសន្និបាតអង្គការសហប្រជាជាតិដែលមាន ១៩៣ប្រទេសនឹងបើកធ្វើនៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ ​តាមការស្នើសុំពីបណ្ដាប្រទេសមួយចំនួននៃពិភពអារ៉ាប់ និងប្រទេសម៉ូស្លីមនៅលើពិភពលោក។

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មហាសន្និបាតអង្គការសហប្រជាជាតិនេះធ្វើឡើងដើម្បីជំទាស់សេចក្ដីសម្រេចរបស់លោក ដូណាល់ត្រាំដែលទទួលស្គាល់តំបន់ភាគខាងកើតជេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល ហើយទទួលស្គាល់នេះនាំអោយមានការជំទាស់យ៉ាងខ្លាំងពីប្រទេសកាន់សាសនាម៉ូស្លីមនៅទូទាំងពិភពលោក។

កាលពីថ្ងៃម្សិលមិញ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានធ្វើសេចក្ដីសម្រេចទាត់ចោលជំហរបស់លោក ដូណាល់ ត្រាំ ករណីទីក្រុងជេរុយសាឡឹមដែលក្នុងនោះសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូ ។

តំបន់ជេរុយសាឡឹម ភាគខាងកើត ត្រូវបានកងទ័ពអ៊ីស្រាអែល ដណ្ដើមកាន់កាប់នៅក្នុងសង្រ្គាម ឆ្នាំ ១៩៦៧ ។ ដែនដីនេះ ដែលជាកំណើតរបស់ព្រះយេស៊ូ មានជម្លោះរាប់សិបឆ្នាំមកហើយ ដើមឡើយគ្រប់គ្រងដោយប៉ាឡេស្ទីន ក្រោយមកត្រូវអ៊ីស្រាអែលដណ្ដើមកាប់កាន់មកវិញ៕

Share

Image
Image
Image