en     km
en     km

អាជ្ញាធរចាប់ផ្ដើមរឹតបន្ដឹងជនបរទេសដែលកាន់ឯកសារបញ្ជាក់អត្ដសញ្ញាណខុសច្បាប់

Share

ភ្នំពេញ៖ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ លោក សុខ​ ផល  បានឲ្យ​ដឹង​ថា​ ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់នឹងត្រូវបានដកហូត។

តាម លោក សុខ ផល ឯកសារទាំងនោះរួមមាន៖​ សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ​ សំបុត្រ​កំណើត​ខែ្ម​រ​ សំបុត្រ​អាពាហ៍ពិពាហ៍​ អត្តសញ្ញាណ​បណ្ណ​ ​ និង​លិខិតឆ្លងដែន​ នឹងត្រូវបាន​ដកហូតបើសិនជនបរទេសទាំងនោះកាន់កាប់ដោយខុសច្បាប់។

ការលើកឡើកឡើងរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដូចនេះ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយស្ដីពីការលុបចោលនូវឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ កាលពីរសៀលថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៧ ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​​។

តាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលស្រង់សម្ដីលោក សុខ​ ផល បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នឹងចាត់តាំង​ក្រុមការងារ​ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ នៅ​រាជធានី​-​ខេត្ត​ ដើម្បី​អនុវត្ត​កិច្ចការ​នេះ​ ។​ ចំណែក ​ជនបរទេស​ណា​ដែល​លាក់លៀម​មិន​ព្រមយក​ឯកសារ​រដ្ឋបាល​កម្ពុជា​ មិន​ប្រក្រតី​មក​បង្ហាញ​ដល់​សមត្ថកិច្ច​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ រូ​ម​ទាំង​ខ្លឹមសារ​សំខាន់​មួយ​ចំនួន​បន្ថែម​ទៀត​។

តាមរបាយការណ៍នាយកដ្ឋានអន្ដោប្រវេសន៍ ធ្វើជំរឿននៅក្នុងឆ្នាំ ២០១៥ និង២០១៦ គឺជនអន្ដោប្រវេសន៍ជាង ១៩ម៉ឺន ទៅ២០ម៉ឺននាក់ ដែលបានរស់នៅកម្ពុជា ខណៈឆ្នាំ២០០២ មានជនអន្ដោប្រវេសន៍រស់នៅជាង ៧ម៉ឺននាក់ ប៉ុណ្ណោះ ដែលចំនួននេះបង្ហាញថា ជនអន្ដោប្រវេសន៍មានការកើនឡើងក្នុង ១ឆ្នាំ ១ម៉ឺននាក់៕

Share

Image
Image
Image