en     km
en     km

អាមេរិកបោះឆ្នោតជំទាស់ការប្រឆាំងសេចក្ដីសម្រេចរបស់លោកត្រាំករណីជេរុយសាឡឹម

Share

សហរដ្ឋអាមេរិក កាលពីថ្ងៃ ចន្ទ បានបោះឆ្នោតជំទាស់សេចក្ដីសម្រេចដែលទុកជាមោឃៈសេចក្ដីសម្រេចរបស់លោក ដូណាល់ត្រាំ ដែលទទួលស្គាល់ទីក្រុង Jerusalem  ជារដ្ឋធានីរបស់អ៊ីស្រាអែល ។

តាមសេចក្ដីរាយការណ៍រ​បស់ទីភ្នាក់ងារសារព័ត៌មាន AP កិច្ចប្រជុំរបស់ក្រុមប្រឹក្សារបស់អង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញ ធ្វើឡើងតាមសំណើរបស់តំណាងរបស់ប្រទេសអេហ្ស៊ិប ដែលទាមទារឱ្យទុកជាមោឃៈ សេចក្ដីសម្រេចរបស់លោក ដូណាល់ត្រាំ ករណីជម្លោះដែនដីប្រវត្តិសាស្រ្ដនៃទីក្រុងជេរុយសាឡឹម។

នៅក្នុងកិច្ចប្រជុំ ១៥ប្រទេស គឺ សហរដ្ឋអាមេរិកបោះឆ្នោតជំទាស់ ១៤ប្រទេសទៀត រួមទាំងសម្ព័ន្ធរបស់អាមេរិកផង គឺ បារាំង អង់គ្លេស ជប៉ុន មិនគាំទ្រអាមេរិកនោះទេ។

ភ្លាមៗបន្ទាប់ពីអាមេរិកជំទាស់ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រកាសថា នឹងស្វែងរកការគាំទ្រមួយលើកទៀតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក ១៩៣ប្រទេស។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនបានប្រាប់អ្នកសារព័ត៌មានថា នឹងស្នើសុំប្រធានមហាសន្និបាតកោះប្រជុំក្នុងសប្ដាហ៍នេះ។

យ៉ាងនេះក្ដី តំណាងសហរដ្ឋអាមេរិក លោក​ស្រី Nikki Haley បានហៅសេចក្ដីព្រាងរបស់ប្រទេសអេហ្ស៊ិបថា នាំអោយមានការបែកបាក់នៅមជ្ឈឹមបូព៌ាកាន់តែធ្ងន់ធ្ងរ។

តំបន់ Jerusalem ភាគខាងកើត ត្រូវបានកងទ័ពអ៊ីស្រាអែល ដណ្ដើមកាន់កាប់នៅក្នុងសង្រ្គាម ឆ្នាំ ១៩៦៧ ។ ដែនដីនេះ ដែលជាកំណើតរបស់ព្រះយេស៊ូ មានជម្លោះរាប់សិបឆ្នាំមកហើយ។ ដើមឡើយគ្រប់គ្រងដោយប៉ាឡេស្ទីន ក្រោយមកត្រូវអ៊ីស្រាអែលដណ្ដើមកាប់កាន់មកវិញ៕

Share

Image
Image
Image