en     km
en     km

គ.ជ.ប៖ អំពាវនាវឲ្យពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យមុនថ្ងៃផុតកំណត់

Share

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាប់ ពីការបញ្ចប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៧ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះហើយ សូមទៅពិនិត្យមើលឡើងវិញ និង ផ្ទៀងផ្ទាត់ទិន្នន័យ ចាប់ពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ នៅសាលាឃុំ និង ទីតាំងណាមួយក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។

គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងករណីដែលប្រជាពលរដ្ឋរកពុំឃើញឈ្មោះ ខុសអក្ខរាវិរុទ្ធ ឬ មានការប្តឹងតវ៉ាចំពោះការកត់ត្រាទិន្នន័យមិនត្រឹមត្រូវ ប្រជាពលរដ្ឋអាចធ្វើការប្តឹងតវ៉ា ចាប់ពីថ្ងៃទី ១៥ ខែ​ធ្នូ  រហូតដល់ ថ្ងៃ ២៤ ខែ ធ្នូ ឆ្នាំ ២០១៧ ជាកាលបរិច្ឆេទចុងក្រោយ។

សូមជម្រាបថា ក្នុងករណីអ្នកប្តឹងតវ៉ា ឬ អ្នកប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាចប្តឹងតវ៉ាទៅ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញតាមច្បាប់កំណត់ ជាពិសេសយ៉ាងណាប្រជាពលរដ្ឋគួររួសរាន់មុនថ្ងៃផុតកំណត់។

ពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រទាំងឆ្នាំ២០១៦និង ២០១៧មានជាង ៨លាន ៣សែន ៨ម៉ឺនាក់៕

Share

Image
Image
Image