លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា ឆ្នាំក្រោយក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តជាបន្តទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ចាប់ផ្តើមមានវត្តមានសម្រាប់ប្រជាជនកម្ពុជា តាំងពីឆ្នាំ ១៩៩៦ ក្នុងគោលបំណងប្រមូលមូលនិធិដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ជនរងគ្រោះដោយសារគ្រាប់មីនដែលបានរួចជីវិតបន្ទាប់ពីសង្គ្រាមស៊ីវិល។
ទន្ទឹមគ្នានេះ ការរត់ម៉ារ៉ាតុងនៅកម្ពុជានេះ មានគោលបំណងបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សទាំងអស់នៅក្នុងពិភពលោក ព្រមទាំងបង្ហាញពីភាពអស្ចារ្យនៃសម្រស់ប្រាសាទអង្គរ រាជធានីបុរាណនៃអាណាចក្រខ្មែរ ។