រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានព័ណនាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំវៀតណាម និងសហភាពអឺរ៉ុបថាជាលទ្ធផលដ៏មានសារសំខាន់ជួយពង្រីកថែមទៀត សហប្រតិបត្តិការការពារជាតិទ្វេភាគី។
តាមប្រភពព័ត៌មានVNA ជំនួបរវាងលោករដ្ឋមន្ត្រីការបរទេសវៀតណាម និងលោក Mikhail Kostarakos ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុបធ្វើឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី៥ធ្នូ។
ក្នុងកិច្ចប្រជុំនេះ ភាគីវៀតណាមបានស្នើឱ្យមានគណៈប្រតិភូ ដោះដូរគ្នា កម្រិតខ្ពស់ ដើម្បីជួយចែករំលែកថែមទៀត បទពិសោធន៍និង កិច្ចការការពារជាតិ។
កិច្ចព្រមព្រៀងដែលភាគីទាំង២ ឯកភាពគ្នារួមមាន ការហ្វឹកហ្វឺនជំនាញលើវិស័យព័ត៌មានវិទ្យា និងសហប្រតិបត្តិការសន្តិភាព ជំនួយមនុស្ស ជាដើម។ វៀតណាមបានបានក្លាយជាប្រទេសដៃកូជាមួយលោកខាងលិចចាប់តាំងពីឆ្នាំ១៩៩៥ នៅពេល ពិភពលោក បញ្ចប់សង្រ្គាមត្រជាក់ ៕
Post Views: 179