en     km
en     km

ប្រធានាធិបតី​ថ្មី​ ហ្សិ​ម​បា​វេ​ បេ្ដ​ជ្ញា​បើកចំហ​ទំនាក់ទំនង​ជាមួយ​ពិ​ព​ភ​លោក​ទាំងអស់​

Share

ហ្សិមបាវេ ៖ ​ប្រធានាធិបតី​ ថ្មី​នៃ​ប្រទេស​ហ្សិ​ម​បា​វេ​លោក​ Emmerson​ Mnangagwa​ ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ បាន​ប្រកាស​ថា​ អាទិភាព​ដំបូង​របស់​លោក​ គឺ​ត្រូវ​តែ​ផ្សារ​ភ្ជាប់​ឡើង​វិញ​ នូវ​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ដោយ​ចំហ​ គឺ​មិន​សំដៅ​តែ​លើ​ប្រទេស​ណាមួយ​ផ្ដាច់មុខ​នោះ​ឡើយ​។​ លោក​ បញ្ជាក់​ថា​ ហ្សិ​ម​បា​វេ​ ពេល​នេះ​ គឺ​មាន​វប្បធម៌​ថ្មី​ហើយ​ វប្បធម៌​នេះ​ ត្រូវ​មាន​ទំនាក់ទំនង​ ទាំងអស់​ ជាមួយ​ប្រទេស​លើ​ពិភពលោក​។​

​ប្រទេស​ហ្សិ​ម​បា​វេ​ កាល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ Robert​ Mugabe​ មាន​ទំនាក់​ជិត​ស្និទ្ធ​ខ្លាំង​ជាមួយ​ ពួក​កុ​ម្មុ​យ​និ​ស្ត​។​ លោក​ Emmerson​ Mnangagwa​ សង្កត់ធ្ងន់​ថា​ ដើម្បី​ទទួល​បាន​ អ្នក​វិនិយោគទុន​បរទេស​ច្រើន​ គឺ​ត្រូវ​មាន​វប្បធម៌​ អភិបាលកិច្ច​ល្អ​ ដែល​មាន​ន័យ​ថា​ អំពើ​ពុក​រលួយ​ ត្រូវ​តែ​ទប់ស្កាត់​ ដាច់ខាត​។​

​លោក​ បន្ត​ថា​ ត្រូវ​ប្រមូលប្រាក់​ចំណូល​របស់​រដ្ឋ​ឱ្យ​មាន​តម្លាភាព​ ហើយ​ទប់ស្កាត់ឋ​ឱ្យ​បាន​ នូវ​រដ្ឋមន្ត្រី​ណា​មាន​បំណង​កឹ​ប​កេង​ប្រាក់​រដ្ឋ​។​ លោក​បញ្ចា​ក់ថា​ លោក​នឹង​ផ្លាស់់​ប្ដូរ​វប្បធម៌​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ កន្លង​ទៅ​ដែល​ដឹកនាំ​ដោយ​ ប្រធានាធិបតី​ មូ​ហ្គា​បេ​ គឺ​ ដើម្បី​ឱ្យ​មាន​ទំនុកចិត្ត​ពី​អ្នក​វិនិយោគ​បរទេស​៕​ BBC​

Share

Image
Image
Image