en     km
en     km

វេ​ណេ​ហ្សូ​អេ​ឡា​ បោសសំអាត​អំពើ​ពុក​រលួយ​ខណៈ​បំណុល​កើនឡើង​ជិត​ ៨​ពាន​លាន​ដុល្លារ​

Share

​ប្រធានាធិបតី​ នៃ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​ លោក​ Nicolas​ Maduro​ ចាប់ផ្ដើម​បោសសំអាត​អំពើ​ពុក​រលួយ​ ដោយ​តែងតាំង​ឧត្តមសេនីយ៍​ម្នាក់​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ ខណៈ​ប្រទេស​នេះ​ ធ្លាក់​ក្នុង​បំណុល​ជិត​ ៨​ពាន់​លាន​ដុល្លារ​។​

​វេ​ណេ​ហ្សូ​អេ​ឡា​ ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក​ ដែល​ផលិតផល​ប្រេង​ភាគច្រើន​នាំ​ទៅ​កាន់​ទីផ្សា​អា​មេ​រិ​ក​ និង​សហភាព​អឺរ៉ុប​។​ ប្រទេស​នេះ​កំពុង​រង​រក​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ជំហាន​ដំបូង​របស់​អា​មេ​រិ​ក​ គឺ​ការ​បង្កក​ហិរញ្ញវត្ថុ​របស់​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ លោក​ Nicolas​ Maduro​ ករណី​ដឹកនាំ​ប្រទេស​ទៅ​រក​ របប​កុ​ម្មុ​យ​និ​ស្ត​។​

​កាលពី​ស​ប្ដា​ហ៍​មុន​លោក​ Maduro​ បាន​តែងតាំង​លោក​ឧត្តមសេនីយ៍​ Manuel​ Quevedo​ ជា​អ្នកគ្រប់គ្រង​ប្រេង​របស់​រដ្ឋ​ ហើយ​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ទាប់​ពី​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ Citgo​ និង​ PDVSA​ ត្រូវ​បាន​ចាប់ខ្លួន​ករណី​លួច​លុយ​រដ្ឋ​រាប់រយ​លាន​ដុល្លារ​។​

​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​នេះ​ បាន​ធ្លាក់​ក្នុង​បំណុល​ជិត​ ៨​ពាន់​លាន​ដុ​លា្ល​រ​ ក្នុង​នោះ​វិស័យ​ប្រេង​ជា​ចំណែក​ដ៏​ធំ​ជាង​គេង​ ក្នុង​បំណុល​នេះ​។​ កាល​ប៉​ន្មា​ន​ខែ​មុន​នេះ​ លោក​ Maduro​ បាន​ទៅ​ជួប​ប្រធានាធិបតី​ រុ​ស្ស៊ី​ ដើម្បី​សុំ​ឱ្យ​ប្រទេស​ជា​មិត្ដ​របស់​ខ្លួន​មួយ​នេះ​ ជួយ​ដោះបំណុល​និង​ បង្អង់​ការ​បង្ខំ​ទារបំណុល​ពី​ខ្លួន​ តែ​ក្រុង​ម៉ូ​ស្គូ​ ហាក់​នៅ​ស្ទះ​ស្ទើរ​នៅឡើយ​។​ អ្នកវិភាគ​ព្រមាន​ថា​ បំណុល​ផ្ទៃក្នុង​ និង​ បំណុល​សាធារណៈ​អាច​នឹង​កើន​លើស​នេះ​ទៀត​ បើ​អា​មេ​រិ​ក​បិទ​ការ​នាំ​ចូល​ផលិតផល​ប្រេង​របស់​ប្រទេស​នេះ​៕​ BBC​

Share

Image
Image
Image