en     km
en     km

អង្គការសហប្រជាជាតិ​ បញ្ជូនស្បៀង​ទៅ​ឲ្យ​ប្រទេស​យ៉ែ​ម៉ែ​ន​ មួយ​ក​ប៉ា​ល់​ធំ​

Share

​យ៉ែ​ម៉ែ​ន​ ៖​ នាវា​ដឹក​ស្បៀងអាហារ​ បាន​ទៅ​ដល់​កំពង់​ផែ​មួយ​ នៃ​ប្រទេស​យ៉ែ​ម៉ែ​ន​ ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​ បន្ទាប់​ពី​ប្រទេស​ អា​រ៉ា​ប៊ី​សា​អូឌីត​ បើកភ្លើង​ខៀវ​ ឲ្យ​មាន​ជំនួយ​ពី​សហគមន៍​អន្ដរជាតិ​។​ ប្រទេស​យ៉ែ​ម៉ែ​ន​ ជា​ពិសេស​នៅ​តំបន់​ដែល​ពួក​ឧទ្ទាម​គ្រប់គ្រង​ ស្ថិត​ក្នុង​ស្ថានភាព​អត់ឃ្លាន​យ៉ាង​ខ្លាំង​ ដែល​មនុស្ស​ជា​ច្រើន​លាន​នាក់​ បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​នេះ​។​

​នាវា​របស់​អង្គការសហប្រជាជាតិ​ ដែល​ដឹក​ស្បៀងអាហារ​រាប់​សិប​តោន​ នេះ​ ក្នុង​នោះ​ក៏​មាន​ថ្នាំពេទ្យ​ផង​ដែរ​ ដើម្បី​ជួយ​ប្រជាជន​ក្នុង​តំបន់​ ឧទ្ទាម​ ដែល​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ​។​ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​នាវា​ដ៏​ធំ​មួយ​ផ្ទុក​ស្បៀ​ប្រមាណ​ជា​ ១​ពាន់​តោន​ បាន​ទៅ​ដល់​ប្រទេស​យ៉ែ​ម៉ែ​ន​ ចាប់តាំងពី​ប្រទេស​នេះ​ ធ្លាក់​ក្នុង​សង្គ្រាម​ជាង​ពីរ​ឆ្នាំ​មកនេះ​។​

​តាម​សេចក្ដីរាយការណ៍​ របស់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ បាន​ប្រាប់​ BBC​ ថា​ មនុស្ស​យ៉ាងតិច​ ១​លាន​ ៨​សែន​នាក់​ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​យ៉ែ​ម៉ែ​ន​ កំពុង​រង់ចាំ​ជំនួយ​ទៅ​ដល់​៕

Share

Image
Image
Image