en     km
en     km

សាលាក្រុង​ភ្នំពេញ​នឹង​ឧទ្ទិស​កុសល​ជូន​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​លើ​ស្ពាន​ពេជ្រ​

Share

ភ្នំពេញ៖សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រារព្ធ​ពិធីសូត្រមន្ត​ បង្សុកូល​ និង​រាប់បាត្រ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​កាលពី​៧​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​នេះ​។​

សាច់ញាត្តិចូលរូម​ប្រារព្ធ​ពិធីសូត្រមន្ត​ បង្សុកូល​ និង​រាប់បាត្រ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ ឆ្នំា ២០១៦។ប្រភពរូបភាព៖កាសែតដើមអម្ពិល។

 

​តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ កម្មវិធី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ដោយ​មានការ​រាប់បាត្រ​និង​ប្រ​កេ​ន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ​នៃ​ទីក្រុង​កោះ​ពេជ្រ​។​

​កម្មវិធី​ប​ង្សុ​ល​នេះ​ក៏​អញ្ជើញ​ក្រុម​គ្រួសារ​ បងប្អូន​ និង​សាច់ញាតិ​ នៃ​ជន​រង​គ្រោះ​ចូលរួម​ផង​ដែរ​។​មនុស្ស​ជាង​៣០០​នាក់​បាន​ស្លាប់​បាង​បត់​ជីវិត​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ឆ្នាំ​២០១០៕​

Share

Image
Image
Image