en     km
en     km

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកមានប្រជាពលរដ្ឋចូលរួមកម្សាន្តជិត ៦០ម៉ឺននាក់

Share

ភ្នំពេញ៖ នៅថ្ងៃទី ២វិច្ឆិកា ដែលជាថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៧ នេះ គឺ មានប្រជាពលរដ្ឋចូលរួមកម្សាន្ត ចន្លោះពី ៥០ ទៅ ៦០ម៉ឺននាក់ ​នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលចុះផ្សាយនៅថ្ងៃនេះ។

អគ្គស្នងការដ្ឋាននគរបាលជាតិដដែលចំនួននេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុន។

 គួរបញ្ជាក់ដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៧ នេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃគឺថ្ងៃ ទី ០២ ដល់ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានទូកចូលរួមប្រកួត ២៧០ទូក។ ក្នុងនោះទូកអន្ដរជាតិមាន ៧៨ ទូក ទូកអុំ មាន ១៦៤ទូក​ និង ទូកចែវ ២៨ទូក ។ ជាមួយគ្នានេះ កីឡាករដែលជាចំណុះទូក មាន ១៧៨៦៧នាក់ ហើយក្នុងមានចំណុះទូកជាស្រ្ដី  ២២០នាក់ ៕

 

Share

Image
Image
Image