en     km
en     km

ប្រមុខ​ការពារ​ជាតិ​អា​មេ​រិ​ក​ ព្រមាន​កម្ទេច​កូរ៉េ​ខាងជើង​ បើ​បន្ដ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​

Share

វ៉ាស៊ិនតោន ៖ ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក​ ចេ​ម​ម៉ា​ទី​ស​ ដែល​កំពុង​មាន​វត្ត​មាននៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​ បាន​ធ្វើការ​ព្រមាន​ទៅ​លើ​កូរ៉េ​ខាងជើង​ដោយ​ប្រាប់​ថា​ អា​មេ​រិ​ក​នឹង​វាយប្រហារ​ ហើយ​កម្ទេច​របប​ក្រុង​ព្យុ​ង​យ៉ាង​ ប្រសិនបើ​មានការ​សាកល្បង​អាវុធ​នុយក្លេអ៊ែ​ ហើយ​បាញ់​ទៅ​លើ​គោលដៅ​របស់​អា​មេ​រិ​ក​ម្ដងទៀត​នោះ​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ សម្រាប់​ដំណើរ​ទៅ​ដល់​របស់​លោក​ ដូ​ណា​ត្រាំ​ នោះ​លោក​ ចេ​ម​ម៉ា​ទី​ស​ បាន​ប្រាប់​ទៅ​កូរ៉េ​ខាងជើង​ទៀត​ថា​ គ្មាន​ពិភពលោក​ណា​ទទួលស្គាល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាងនោះ​ទេ​ ហើយ​ក្រុង​ព្យុ​ង​យ៉ាង​ ត្រូវ​តែ​គ្មាន​អាវុធ​នុយក្លេអ៊ែ​ជា​ដាច់ខាត​។​
​តាម​ប្រភព​របស់​គេហទំព័រ​ The​ Star​ Online​ ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​អា​មេ​រិ​ក​រូប​នេះ​បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូង​ របស់​លោក​ដោយ​ មាន​ពិធី​ស្វាគមន៍​ជា​ផ្លូវការ​ទៀត​ផង​។​ លោក​ដូ​ណា​ត្រាំ​ នឹង​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​៧​ វិច្ឆិការ​ នា​ខែ​ក្រោយ​នេះ​។​ ក្នុង​ដំណើរ​ទស្សនកិច្ច​ លើក​ដំបូង​របស់​មេដឹកនាំ​អា​មេ​រិ​ក​រូប​នេះ​ ទៅ​កូរ៉េ​ខាងត្បូង​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ គឺជា​ការ​ជាន់​ដី​សមរភូមិ​លើ​ឧបទ្វីប​កូរ៉េ​មុន​សង្គ្រាម​ផ្ទុះ​ឡើង​។​ តែ​ទស្សនកិច្ច​របស់​លោក​ត្រាំ​ នេះ​ ក៏​នាំ​ឲ្យ​មានការ​ព្រមាន​ពី​ការ​វាយប្រហារ​ដោយ​មិន​បាន​ប្រាប់​ជា​មុន​ពី​សំណាក់​កូរ៉េ​ខាងជើង​ផង​ដែរ​៕

Share

Image
Image
Image