en     km
en     km

ក្រសួងការបរទេស​អា​មេ​រិ​ក​អំពាវនាវ​ជា​ថ្មី​ឲ្យ​ដោះ​លែ​ក​ប្រធាន​គណបក្សប្រឆាំង​

Share

​ភ្នំពេញ​៖​មិន​ដល់​រយពេល​មួយ​ខែ​ផង​អា​មេ​រិ​កបាន​ចេញ​សេចក្ដីថ្លែងការណ៍​ចំនួន​២​អំពាវនាវ​ដល់​ បក្ស​កាន់​អំណាច​នៃ​ប្រទេស​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក​ កឹ​ម ​សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ​ជំហរ​របស់​ប្រទេស​មហាអំណាច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​រដ្ឋសភា​អនុម័ត​ច្បាប់​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ដើម្បី​ដក​អាសនៈ​គណបក្សប្រឆាំង​នេះ​ចែក​គណបក្ស​ក្រៅ​រដ្ឋសភា​។

ក្រុមតំណាងរាស្រ្តគណបក្សប្រឆំាងលើកបដាទាមទារឲ្យដោះលែងប្រធានគណបក្សរបស់ខ្លួន។រូបភាព៖ Facebook

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​អំពាវនាវ​ជា​ថ្មី​ដល់​រដ្ឋាភិបាល​កម្ពុជា​អោយ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​រង​ការ​ចោទ​អំពើ​ក្បត់ជាតិ​ ។​នេះ​យោង​តាម​ចេ​ក្តី​ថ្លែងការណ៍​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​នេះ​។​

​កាលពី​ម្សិលមិញ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៧​រូប​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​៤​ គឺ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ និង​ជ្រើសតាំង​ព្រឹទ្ធសភា​ និង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ និង​ច្បាប់បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ដែល​ជា​ឧបករណ៍​គតិយុត្តិ​មួយ​នាំ​អោយ​មានការ​រំលាយ​បក្ស​មួយ​បាន​តាម​រយ​អំណាច​របស់​ តុលាការ​កំពូល​។​

​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈ​ រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា​ ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ និង​ការ​អនុម័ត​ច្បាប់​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​គឺ​ ដើម្បី​រក្សា​ការពារ​សណ្តាប់​នយោបាយ​និង​រក្សា​គោរព​ដំណើរការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​


​តែ​ក្នុង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាក់ទង​ទៅ​និង​ការ​បោះ​ឆ្នោត​ដើម្បី​ដក​យក​អាសនៈ​ក្នុង​សភា​របស់​គណបក្សប្រឆាំង​គឺជា​ការ​ដកសិទ្ធិ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្សប្រឆាំង​កាលពី​ឆ្នាំ​២០១៣​ និង​ បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប​ប្រឹក្សា​ឃុំ​/​សង្កាត់​២០១៧​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៃ​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាក់ទង​ទៅ​ការ​ បោះ​ឆ្នោត​ ស្រប​ពេល​ក្រសួងមហាផ្ទៃ​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​។​ករណី​នេះ​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អា​មេ​រិ​ក​ឬ​ សហភាព​អឺរ៉ុប​បើ​កម្ពុជា​ មិន​ឆ្លើយ​ជា​វិជ្ជមាន​នោះ​ ៕

Share

Image
Image
Image